ព័ត៌មានអន្តរជាតិ

ការលាបពណ៌ចិន សម្រាប់ការកសាង បំណុលនៅទ្វីបអាហ្រ្វិក ឆ្លុះបញ្ចាំងពីចិត្តគំនិត សង្គ្រាមត្រជាក់ របស់អាមេរិក

ឡុងដ៌៖ លោក Harry Verhoeven មកពីមជ្ឈមណ្ឌលគោលនយោបាយ ថាមពលសកល នៅសកលវិទ្យាល័យ Columbia បានឲ្យដឹងថា សហរដ្ឋអាមេរិក លាបពណ៌ចិន សម្រាប់ការកសាងបំណុល ដែលជំពាក់ដោយបណ្តាប្រទេសនៅអាហ្វ្រិក ឆ្លុះបញ្ចាំងពីចិត្តគំនិតសង្រ្គាម ត្រជាក់របស់ខ្លួន។

លោក Verhoeven បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ិនហួថា “នោះជាករណីយ៉ាងខ្លាំង” ។ សហរដ្ឋអាមេរិក កំពុងសាងសង់រន្ទាបញ្ញារួចហើយ ដែលត្រូវបានផ្តល់ឱ្យ ដើម្បីកំណត់ អត្តសញ្ញាណប្រទេសចិនថា ជាអ្នកទទួលខុសត្រូវ ឯកវចនៈ សម្រាប់ការកសាងបំណុល នៅអាហ្វ្រិក និងធ្វើឱ្យទ្វីបនេះស្ថិតក្នុងអន្ទាក់ បំណុលប្រភេទនេះ”។

ទោះជាយ៉ាងណាក៏ដោយ Verhoeven បានលើកឡើងថា ទិន្នន័យបានបង្ហាញ យ៉ាងច្បាស់ថាការអះអាងនេះ “មិនពិតនោះទនោះនេះ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Verhoeven បានលើកឡើងថា “នេះជាការងឿងឆ្ងល់ ។ នៅពេលអ្នកមើលទិន្នន័យ គំនិតដែលថាទ្វីបអាហ្រ្វិក ជំពាក់លុយចិនច្រើនជាងម្ចាស់ បំណុលផ្សេងទៀត គឺមិនពិតនោះទេ”។

នៅក្នុងខែឧសភា លោក Verhoeven និង Nicolas Lippolis អ្នកប្រាជ្ញមកពីនាយកដ្ឋាននយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Oxford បានបោះពុម្ពផ្សាយការសិក្សាថ្មីមួយ ដែលបានឲ្យដឹងថា ការកើនឡើង នៃបំណុលអាហ្វ្រិក ដោយសារតែការផ្តល់ប្រាក់ កម្ចីរបស់ចិន មានភាពស្រាលជាង បើប្រៀបធៀបទៅនឹងបន្ទុកបំណុលដែលបង្កើតឡើងដោយម្ចាស់បំណុលឯកជន នៃប្រទេសផ្សេងៗក្នុងទសវត្សរ៍ចុងក្រោយនេះ។

ការសិក្សានេះមានចំណងជើងថា “នយោបាយតាមលំនាំដើម៖ ប្រទេសចិន និងអភិបាលកិច្ចសកលនៃបំណុលអាហ្រ្វិក” ការសិក្សាបានសង្កត់ធ្ងន់ថា ក្នុងការអះអាងខុសអំពីប្រទេសចិន មន្ត្រីអាមេរិកជាច្រើនកំពុងបង្កើតគំនិតនៃសង្រ្គាមត្រជាក់ថ្មី។

លោក Verhoeven បានបន្ដថា តាមពិតម្ចាស់បំណុលលោកខាងលិច ដូចជាអ្នកគ្រប់គ្រងទ្រព្យសកម្មមកពី Wall Street របស់អាមេរិក និង “ទីក្រុងឡុងដ៍” របស់ចក្រភពអង់គ្លេស ក្នុងចំណោមអ្នកផ្សេងទៀត បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងបំណុលអាហ្វ្រិក ដែលកំពុងកើនឡើង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top