ព័ត៌មានអន្តរជាតិ

នាវា ផ្ទុកយន្តហោះចម្បាំងធំបំផុត របស់ឥណ្ឌា ដាក់ឲ្យចូលបម្រើការងារ ជាលើកដំបូង

បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសឥណ្ឌា បានធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មហាអំណាចធំៗ លើលោកតាមរយៈការ ប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវនាវាដឹកយន្តហោះធំបំផុត របស់ប្រទេសនិងជាផលិតផល ផលិតដោយខ្លួនឯងផង ជាលើកដំបូង INS(Indian Naval Ship) Vikrant។

ពិធីដាក់ឲ្យប្រើប្រាស់ ក្រោមវត្តមានចូលរួម ពីសំណាក់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ផងដោយលោកនាយករដ្ឋមន្ត្រី បានធ្វើការ
លើកសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃមួយនេះ។

លោកថ្លែងថា៖ នាវាដែលមានតម្លៃ២,៥ពាន់លានដុល្លារ មួយគ្រឿងនេះ គឺជាការបង្ហាញនូវ ប្រពៃណីដែនសមុទ្រ ដ៏រុងរឿង របស់យើងនិងក៏ជានិមិត្តសញ្ញា ដ៏គួរឲ្យមានមោទនភាពបំផុត របស់ឥណ្ឌាផងដែរ។

លោក Modi បន្តថា៖ បច្ចុប្បន្ននាវាផ្ទុកយន្តហោះចម្បាំង គឺជាគ្រឿងចម្បាំង ដែលអាចផលិតបានតែក្នុងប្រទេស ដែលកំពុងអភិវឌ្ឍប៉ុណ្ណោះ ហើយឥណ្ឌាបានឈាន មួយជំហ៊ានដ៏ធំ ក្នុងកិច្ចការងារនេះ ក្នុងនាមជាមហាអំណាចមួយ របស់ពិភពលោកដែរ។

នាវានេះអាចផ្ទុកយន្តហោះ បានរហូតទៅដល់៣០គ្រឿង រួមមានទាំងយន្តហោះ ផលិតដោយឥណ្ឌា MiG-29K, ឧទ្ធម្ភាគចក្រKa-31និងក៏ដូចជាឧទ្ធម្ភាគចក្រ MH-50R ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top