ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ និងបញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណីលក់ និងជក់ថ្នាំញៀនWY ៧គ្រាប់ និង ម៉្សៅស៧បំពង់

បន្ទាយមានជ័យ: ក្រោមការដឹកនាំ និងដាក់បទបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្រឡៅ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីលក់ និងជក់គ្រឿងញៀន កាលពីវេលាម៉ោង៧:១០នាទី ថ្ងៃទី03 ខែកញ្ញា ឆ្នាំ២០២២ នៅភូមិចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំង នគរបាលឃាត់ខ្លួនរួមមាន: ១-ឈ្មោះ កែម ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ជួញដូរ) ។ ២-ឈ្មោះ សឿ វ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចាន់គិរី ឃុំ អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់) ។ ដកហូតវត្ថុតាងថ្នាំប្រភេទគ្រាប់ ពណ៍ក្រហម មានអក្សរWY០៧ គ្រាប់ លាយជាមួយម្សៅ ក្រាមសថ្លាចំនួន០៧កំណាត់បំពង់ទុយោ (ដាក់ក្នុងបំពងទុយោជាមួយគ្នា)។

តាមចម្លើយសារភាពរបស់ឈ្មោះ កែម ប៊ុនធឿន បាន សារភាពថាខ្លួនបានទិញថ្នាំញៀនទាំងអស់ នោះពីឈ្មោះ ជា ចន្ទី ហៅខួច ភេទប្រុស អាយុ ប្រហែល២០ឆ្នាំជាង រស់នៅភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ ដើម្បីសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

To Top