ព័ត៌មានជាតិ

បញ្ជាការដ្ឋានអង្គរក្ស​ ប្រារព្ធខួបលេីកទី១៣​ នៃថ្ងៃប្រកាសបង្កេីត អង្គភាព

ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣​ «៤ កញ្ញា ២០០៩-៤ កញ្ញា ២០២២» នៃថ្ងៃប្រកាសបង្កេីត បញ្ជាការដ្ឋានអង្គរក្ស​  ។

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សបាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ស្របតាមការអភិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ៕

To Top