ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស អនុម័តឲ្យកែប្រែ វ៉ាក់សាំង Pfizer សម្រាប់ដូសជំរុញ

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា និយតករឱសថរបស់ចក្រភពអង់គ្លេស បានលើកឡើង កាលពីថ្ងៃសៅរ៍ថា ខ្លួនបានអនុម័ត លើការកែប្រែ ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ផ្តោតលើមេរោគដើម និងប្រភេទរងនៅមុនការចាក់ដូសជំរុញ នារដូវស្លឹកឈើជ្រុះ ។

អ្វីដែលគេហៅថា “ការចាក់ថ្នាំបង្កាមេរោគរង” គឺជាដំណើរការសម្រាប់ ទាំងវីរុសដើមដែលបានលេចឡើង នៅទីក្រុង Wuhan របស់ប្រទេសចិន ក្នុងឆ្នាំ២០១៩ និងប្រភេទរង BA.1 នៃ Omicron ផងដែរ ។

ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព របស់ចក្រភពអង់គ្លេស ហៅកាត់ថា (MHRA) បានអនុម័តការចាក់ Pfizer ជាការជំរុញសម្រាប់អ្នក ដែលមានអាយុចាប់ពី១២ឆ្នាំ ឡើងទៅ បន្ទាប់ពី “ការពិនិត្យឡើងវិញ ដោយប្រុងប្រយ័ត្ននូវភស្តុតាង” ។

និយតករចក្រភពអង់គ្លេស កាលពីខែមុន បានយល់ព្រមប្រើវ៉ាក់សាំងទ្វេរដង ស្រដៀងគ្នា របស់ក្រុមហ៊ុន Moderna ដោយក្លាយជាប្រទេសដំបូង គេដែលធ្វើដូច្នេះ ។

លោក June Raine នាយកប្រតិបត្តិ MHRA បានលើកឡើងថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ឥឡូវនេះយើងមានវ៉ាក់សាំង ដែលត្រូវបានអនុម័ត ជាលើកទី២ សម្រាប់កម្មវិធីជំរុញ នាសរទរ ដូវរបស់ចក្រភពអង់គ្លេស” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top