ព័ត៌មានអន្តរជាតិ

ក្រមឡាំង៖ បំពង់ផ្គត់ផ្គង់ប្រេងសំខាន់ ទៅអឺរ៉ុបនឹងបន្តបិទរហូតដល់ ទណ្ឌកម្មត្រូវបានដកចេញ

បរទេស៖ យោងតាមការបញ្ជាក់ដោយ មន្ត្រីអ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា បញ្ហាបច្ចេកទេសក្នុងការចែកចាយហ្គាស ទៅឲ្យអឺរ៉ុបតាមរយៈ Nord Stream 1 នឹងត្រូវទុកចោលរហូតដល់ ពេលដែលលោកខាងលិច សម្រេចចិត្តដកទណ្ឌកម្ម ចេញពីរដ្ឋាភិបាលក្រុងមូស្គូជាមុនសិន។

រំលឹកដែរថា កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅនេះ បំពង់បង្ហូរប្រេង Nord Stream 1 ត្រូវបានបិទដំណើរការទាំងស្រុងទោះបីជាយ៉ាងធ្លាប់បានសន្យាថា នឹងដំណើរការឡើងវិញ នៅថ្ងៃសុក្រក្តីដោយក្រុមហ៊ុនរុស្សី Gazprom បានប្រកាសថា នឹងបន្តបិទរហូតដល់បញ្ហាបច្ចេកទេស ត្រូវបានដោះស្រាយរួច។

លោក Peskov បានថ្លែងបែបនេះថា៖ បញ្ហានៃការចែកចាយហ្គាសរបស់យើងបានកំពុងបន្ត កើនឡើងដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់លោកខាងលិច ក្នុងការប្រឆាំងជាមួយនឹង រដ្ឋាភិបាលប្រទេសរុស្សី ដោយក្នុងនោះមានទាំងប្រទេសអាល្លឺម៉ង់ និងអង់គ្លេសផងហើយជាក់ស្តែងគឺគ្មានបញ្ហាណាផ្សេង ក្រៅតែពីបញ្ហានេះឡើយដែលស្ថិតនៅពីក្រោយ ការសម្រេចចិត្តបិទ ការចែកចាយនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top