ព័ត៌មានអន្តរជាតិ

The Bloomberg៖ អាល្លឺម៉ង់ មិនអាចគេចផុត ពីវិបត្តិសេដ្ឋកិច្ចឡើយ

បរទេស៖ យោងតាមការវិភាគ របស់ក្រុមអ្នកជំនាញ សេដ្ឋកិច្ច របស់កាសែត The Bloomberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា កញ្ចប់ថវិកា ជំនួយចុងក្រោយ ទំហំប្រមាណជា៦៥ពាន់លានអឺរ៉ូ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលក្រុងប៊ែរឡាំងនោះ គឺមិនអាចជួយស្រោចស្រង់ ស្ថានភាពសេដ្ឋកិច្ច កាន់តែធ្ងន់ធ្ងរ របស់ខ្លួនឡើយ។

ចំណាត់ការថ្មី ដែលនឹងត្រូវប្រើប្រាស់ សម្រាប់ជួយដល់ក្រុមពលរដ្ឋ ដែលមានជីវភាពនិងចំណូលទាប បូករួមទាំង សិស្សនិស្សិតនិងក្រុមជនចូលនិវត្តផងនោះ និងជាពិសេសស្ថិតនៅក្នុងគោល បំណងសំខាន់ដើម្បី ជួយទប់ទល់ទៅនឹង ការចំណាយលើ តម្លៃថាមពល។

អ្នកជំនាញសេដ្ឋកិច្ច Carsten Brzeski បាននិយាយបែបនេះថា៖ ខណៈដែលកញ្ចប់ថវិកាជំនួយ នឹងអាចផ្គត់ផ្គង់នូវហិរញ្ញវត្ថុ បានមួយផ្នែកដល់ក្រុមពលរដ្ឋខ្វះលទ្ធភាព ក្តីប៉ុន្តែបញ្ហា នឹងចោទសួរថា តើកញ្ចប់ថវិកានេះ នឹងគ្រប់គ្រានដែរឬទេក្នុងការជួយកាត់បន្ថយឥទ្ធិពលទាំងស្រុងនៅទូទាំងប្រទេស។

អ្នកជំនាញក៏បានបង្ហាញ អំពីក្តីព្រួយបារម្ភផងដែរ ថាកញ្ចប់ថវិកាជំនួយទាំងមូល នឹងមិនអាចយកមកប្រើប្រាស់ បានទេនៅក្នុងឆ្នាំ២០២២នេះ ហើយជឿជាក់ថាវានឹង មិនមានប្រសិទ្ធភាពខ្ពស់ក្នុង
ការរារាំងសេដ្ឋកិច្ចអាល្លឺម៉ង់ ឲ្យគេចផុតពីការដាំក្បាល ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top