ព័ត៌មានអន្តរជាតិ

បារាំង-អាល្លឺម៉ង់ សន្យាជួយគ្នា ក្នុងគ្រាមានវិបត្តិ ថាមពល

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រធានាធិបតី បារាំង លោក Emmanuel Macron បានប្រកាសថា បារាំងនិងអាល្លឺម៉ង់ បានឈានទៅដល់ការសន្យារួមគ្នា ក្នុងការ
ជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងបញ្ហាវិបត្តិថាមពល ដែលនឹងកើតឡើង នៅរដូវរងារខាងមុខនេះ។

ថ្លែងទៅកាន់សន្នសិទកាសែតមួយ ជាមួយនឹងអធិកាបតី អាល្លឺម៉ង់ លោក Olaf Scholz លោក Macron បានបញ្ជាក់ថាបារាំង គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្គត់ផ្គង់ហ្កាស បន្ថែមទៀតទៅឲ្យប្រទេសអាល្លឺម៉ង់ ហើយអាល្លឺម៉ង់វិញ ក៏បានសន្យាក្នុងការផ្គត់ផ្គង់អគ្គិសនី ត្រឡប់មកឲ្យបារាំងវិញផងដែរ ប្រសិនបើស្ថានភាព រដូវរងារកាន់តែអាក្រក់។

លោក Macron ក៏បាននិយាយដែរថា៖ ពួកយើងនឹងបញ្ចប់ ទៅនៃការពិភាក្សាគ្នាជាចុងក្រោយមួយ ជាមួយគ្នាដើម្បីតភ្ជាប់ការ ផ្គត់ផ្គង់ហ្គាសនិងអគ្គិសនី រវាងគ្នាហើយជឿជាក់ថា កិច្ចការងារនេះនឹងត្រូវ រួចរាល់ក្នុង
ពេលដែល ស្ថានភាពអាកាសធាតុអាក្រក់បំផុត អាចនឹងកើតឡើង។

គួរឲ្យដឹងដែរថា មកដល់ពេលនេះបំពង់បង្ហូរហ្គាស របស់រុស្សី Nord Stream 1 ត្រូវបានបិទទាំងស្រុង ដោយរុស្សី តាំងតែពីថ្ងៃទី៣១ ខែសីហា មកម្ល៉េះ ហើយរុស្សីបានអះអាងថា នឹងមិនដំណើរការវិញឡើយ រហូតដល់
មានការលើកលែងទណ្ឌកម្ម ទាំងអស់ ដោយលោកខាងលិច ចេញពីប្រទេសរបស់ខ្លួន ជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

To Top