ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស អង់គ្លេស នឹងក្លាយជានាយករដ្ឋមន្រ្តី

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ត្រូវបានជ្រើសរើស ឱ្យដឹកនាំគណបក្សអភិរក្ស ហើយក៏នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់ចក្រភពអង់គ្លេសផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឈ្នះនៃការប្រណាំងប្រជែងរយៈពេលពីរខែរវាងលោកស្រី Truss និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak ត្រូវបានប្រកាសកាលពីថ្ងៃចន្ទដោយលោក Sir Graham Brady ដែលជាប្រធានគណៈកម្មាធិការ backbench Tory MPs ឆ្នាំ 1922 ។

ថ្លែងបន្ទាប់ពីការបោះឆ្នោត របស់លោកស្រីត្រូវបានប្រកាស លោកស្រី Truss បានសរសើរអ្នកកាន់តំណែងមុនរបស់លោកស្រី និងជាអតីតចៅហ្វាយនាយ របស់ខ្លួន គឺលោក Boris Johnson ។

លោកស្រីបាននិយាយថា “លោក Boris អ្នកបាន បញ្ចប់ Brexit អ្នកបានកំទេច [អតីតមេដឹកនាំការងារ] លោក Jeremy Corbyn អ្នកបានចាក់វ៉ាក់សាំង ហើយអ្នកក្រោកឈរ ដោយប្រឈមមុខ ជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin” លោកស្រីបាននិយាយ ដោយសង្ខេបពីសមិទ្ធិផល របស់លោក Boris Johnson “អ្នកត្រូវបានគេកោតសរសើរពី អ៊ុយក្រែន ទៅកោះ Cole” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top