ថ្ងៃទី៥ ខែកញ្ញា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន និងក្រុមហ៊ុនផ្តល់សេវាកម្ម ផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាអូឡាំពិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបតិ្តការ ស្តីពីការផលិតសញ្ញា សាធារណៈអន្តរជាតិ នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ ។ អនុលោមតាមកិច្ចព្រមព្រៀងនេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិននឹងទទួលបន្ទុកផលិត សញ្ញាសាធារណៈអន្តរជាតិ នៃការប្រកួតលើវិញ្ញា សាកាយសម្ព័ន្ធ វាយកូនឃ្លីលើតុ វាយសី និងឡើងភ្នំថ្ម របស់ការប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤ ដែលបានក្លាយជាស្ថានីយទូរទស្សន៍ជាតិ ដែលទទួលបន្ទុក ផលិតសញ្ញាសាធារណៈរបស់វិញ្ញាសាច្រើនបំផុត នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ។ លោក Shen Haixiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក អ៊ីអានីស ប្រធានប្រតិបតិ្ត នៃក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាអូឡាំពិក បានចូលរួមពិធីចុះហត្ថលេខាអនឡាញ ។
លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិក អន្តរជាតិបានផ្ញើសារលិខិត ដើម្បីអបអរសាទរ ចំពោះការដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្លាយជាស្ថាប័នផលិតសញ្ញា សាធារណៈអន្តរជាតិ នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ។ លោក Bach បានលើកឡើងថា គុណភាពខ្ពស់និង សមត្ថភាពដ៏ជំនាញ ក្នុងការផ្សាយដំណឹង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមចំណែកយ៉ាងខ្លាំងក្លា ដល់ការផ្សាយបន្តផ្ទាល់ ដ៏ជោគជ័យ នៃការប្រកួតកីឡាអូឡាំពិក ព្រមទាំងបានជួយការប្រកួតកីឡា អូឡាំពិកត្រូវផ្សាយទៅដល់ទស្សនិកជន នៃបណ្តាតំបន់នានានៅ លើពិភពលោកទាំងមូល ៕
វិទ្យុមិត្តភាពកម្ពុជាចិន