គៀវ ៖ អ៊ុយក្រែនបានឲ្យដឹងថា អង្គភាពយោធារុស្ស៊ី ដែលដាក់ពង្រាយនៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន បានបដិសេធក្នុងការប្រយុទ្ធជុំវិញ ការខ្វះខាតការផ្គត់ផ្គង់សំខាន់ៗ ដូចជាទឹកផឹកជាដើម ។
ទីបញ្ជាការប្រតិបត្តិការអ៊ុយក្រែនខាងត្បូង បានរាយការណ៍នៅក្នុងហ្វេសប៊ុក ថាទាហានដែលមានកងវរសេនាធំទី១២៧ នៃកងពលធំទី១ បានធ្វើកុបកម្ម ហើយបានបដិសេធមិនចូលរួមបន្ថែមទៀត នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែនទៀតឡើយ
ទាហានត្រូវបានគេរាយការណ៍ថា ត្រូវបានដកចេញ ពីអង្គភាព របស់ខ្លួនជា ការដាក់ទណ្ឌកម្ម ចំពោះការមិនចូលរួមប្រយុទ្ធទៅតាមបញ្ជា។អង្គភាពព័ត៌មាន Newsweek ខាងលើនេះ មិន អាច ផ្ទៀងផ្ទាត់ការអះអាង ដោយឯករាជ្យនោះទេ ប៉ុន្តែបានទាក់ទង ទៅក្រសួង ការបរទេសរុស្ស៊ី ដើម្បី សុំ ការ អត្ថាធិប្បាយ ។
វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលជាអ្នកគិត របស់សហរដ្ឋអាមេរិកបានកត់សម្គាល់ថា កងកម្លាំងរុស្ស៊ីបានបង្កើតកងវរសេនាធំទី១២៧ នៃកងវរសេនាធំដែលបានចល័ត ដោយបង្ខំនៅតំបន់ Donetsk និង Luhansk Oblast នៅដើមខែមេសា រួមជាមួយកងវរសេនាធំ DNR ចំនួន៤ ផ្សេងទៀតដូចជា កងវរសេនាធំទី១០៣ ទី១០៩ ទី១១៣ និងទី១២៥។
ISW បានរាយការណ៍ពីមុនថា DNR បានដាក់ពង្រាយកងវរសេនាធំទី១០៩ ទី១១៣ និងទី១២៥ ទៅកាន់ភាគពាយ័ព្យតំបន់ Kherson នៅចុងខែកក្កដា ហើយកងវរសេនាធំទី១០៩ ត្រូវបានគេរាយការណ៍ថា បានចុះចាញ់នៅថ្ងៃដំបូងនៃការវាយលុករបស់អ៊ុយក្រែន។
ប្រែសម្រួល ឈូក បូរ៉ា