ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា ការទាមទារគម្លាតព័ត៌មាន របស់ IAEA មិនមានមូលដ្ឋានច្បាប់នោះទេ

តេអេរ៉ង់ ៖ អ្នកនាំពាក្យរបស់អង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា “គម្លាតព័ត៌មាន” ដែលអះអាង ដោយប្រធានឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ មិនមានមូលដ្ឋានច្បាប់ណាមួយឡើយ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Behrouz Kamalvandi ថា ទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ (IAEA) បានអះអាងកាលពីថ្ងៃចន្ទថា គម្លាតព័ត៌មានទាក់ទងនឹងកម្មវិធី នុយក្លេអ៊ែរ របស់អ៊ីរ៉ង់កាន់តែ “ធំទៅៗ” មិនមានមូលដ្ឋានច្បាប់ ណាមួយឡើយ។

អ្នកនាំពាក្យ AEOI បានលើកឡើងថា អ្វីដែល IAEA មិនត្រូវបានអនុញ្ញាតឱ្យធ្វើនៅថ្ងៃនេះ ក្នុងលក្ខខណ្ឌ នៃការត្រួតពិនិត្យទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និង P5+1 (សមាជិកអចិន្ត្រៃយ៍ទាំងប្រាំ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ៖ ចិន បារាំង រុស្ស៊ី អង់គ្លេស និង សហរដ្ឋអាមេរិក បូកនឹងអាល្លឺម៉ង់ ) ហើយត្រូវបានកំណត់ក្នុងក្របខណ្ឌ នៃផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដោយបន្ថែមការធ្វើឱ្យសកម្មឡើងវិញនៃយន្តការនេះកំណត់ជាចម្បង លើការដកទណ្ឌកម្ម និងការបំពេញតាមការប្តេជ្ញា ចិត្តប្រទេសហត្ថលេខី ។

លោកបានបន្ថែមថា អ៊ីរ៉ង់បានសហការ យ៉ាងពេញលេញជាមួយ IAEA ទាក់ទងនឹង “ទីតាំងដែលមិនបានបញ្ជាក់” ទាំងបីដែលទីភ្នាក់ងារនេះអះអាងថា បានរកឃើញភាគល្អិតនុយក្លេអ៊ែរ។

លោក Kamalvandi បានលើកឡើងថា អ៊ីរ៉ង់បានផ្តល់ព័ត៌មានដល់ទីភ្នាក់ងារ ដែលខ្លួនត្រូវការទាក់ទងនឹង “កន្លែងចោទប្រកាន់” ទាំងបី ហើយបានឆ្លើយសំណួរទាំងអស់របស់ខ្លួន ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ ថែមទាំងបានបើកកិច្ចប្រជុំ ដើម្បីដោះស្រាយភាពមិនច្បាស់លាស់ថែមទៀត។

នៅក្នុងនោះដែរ អ្នកនាំពាក្យ AEOI បានអំពាវនាវឱ្យ IAEA បដិសេធមិនធ្វើការវិនិច្ឆ័យ និងអត្ថាធិប្បាយអំពីកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយផ្អែកលើឯកសារ “ជំរុញផ្នែកនយោបាយ” ដែលអ៊ីស្រាអែល បានផ្តល់ឲ្យ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top