ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំណត់អត្តសញ្ញាណ បានជនសង្ស័យ ពាក់ព័ន្ធនឹងការធ្វើឃាត សមាជិក IRGC

" "

តេអេរ៉ង់ ៖ តុលាការរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ខ្លួនបានកំណត់អត្តសញ្ញាណ ជនសង្ស័យមួយចំនួន ដែលជាប់ពាក់ព័ន្ធ នឹងការធ្វើឃាតលោក Hassan Sayyad Khodaei ដែលជាវរសេនីយ៍ឯក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ ។

អ្នកនាំពាក្យតុលាការអ៊ីរ៉ង់ លោក Masoud Setaieshi បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា ការស៊ើបអង្កេតបឋមយ៉ាង ហ្មត់ចត់ត្រូវបានធ្វើឡើង ទាក់ទងនឹងករណីនេះ។

" "

លោកបានបន្ថែមថា “អំពើភេរវកម្មបែបនេះជាធម្មតា ត្រូវបានប្រព្រឹត្តដោយបណ្តាញភេរវករ” ហើយដូច្នេះការស៊ើបអង្កេត ដោយឧស្សាហ៍ព្យាយាម ត្រូវបានទាមទារ លទ្ធផលនឹងត្រូវបានប្រកាសភ្លាមៗ តាម ដែលសម្រេចបាន។

" "

ដោយពណ៌នាអំពីករណីនេះ ត្រូវបានចាត់ថ្នាក់ លោក Setaieshi បានលើកឡើងថា បុគ្គលមួយចំនួន ដែលមានទំនាក់ទំនងជាមួយការធ្វើឃាតលោក Sayyad Khodaei ត្រូវបានកំណត់អត្តសញ្ញាណ ហើយដីកាផ្លូវច្បាប់ត្រូវបានចេញក្នុងរឿងនេះ។

លោកសង្ឃឹមថា កម្លាំង ស៊ើបការណ៍និងសន្តិសុខ របស់ប្រទេស នឹងចាប់ខ្លួនជន ដៃដល់សំខាន់ៗ ដែលនៅពីក្រោយ អំពើនេះ បានឆាប់ តាម ដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top