តេអេរ៉ង់ ៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា ប្រទេសនេះគ្រោងនឹងសាងសង់រោងចក្រចម្រាញ់ប្រេងនៅក្រៅប្រទេស ដូចចានៅវ៉េណេស៊ុយអេឡា និងអ៊ុយរូហ្គាយ ដែលជាផ្នែក នៃផែនការ របស់ខ្លួនក្នុងការនាំចេញប្រេង និងផលិតផលប្រេងក្រោមការ ដាក់ទណ្ឌកម្ម នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ។
លោក Mohammadreza Mir-Tajeddini សមាជិកនៃគណៈកម្មាធិការរៀបចំផែនការ និងថវិការបស់សភាអ៊ីរ៉ង់ បានពណ៌នាការផ្លាស់ប្តូរនេះថា ជាការចាំបាច់ និងសំខាន់ ដែលរួមមានការផ្ទេរ ចំណីទៅឱ្យ និងជាម្ចាស់ភាគហ៊ុននៅក្នុងរោងចក្រចម្រាញ់ប្រេង និងការនាំចេញសេវាកម្មបច្ចេកវិទ្យា វិស្វកម្មទៅកាន់ប្រទេសអាមេរិកខាងត្បូងទាំងពីរ។
លោកបានលើកឡើងថា រោងចក្រចម្រាញ់ប្រេង នៅក្រៅប្រទេសអាច ជួយប្រទេសអ៊ីរ៉ង់ ទទួលបានទីផ្សារថ្មីសម្រាប់ការលក់ប្រេង និងការផ្ទេរបច្ចេកវិទ្យាក្រោមការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ពង្រីកសមត្ថភាព និងសមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើនផលិតផលក្នុងស្រុកសរុប ។
លោកបានសង្កត់ធ្ងន់ថា រោងចក្រចម្រាញ់ប្រេងបែបនេះ ក៏នឹងបង្កើនចំណែករបស់អ៊ីរ៉ង់ ក្នុងការនាំចេញថាមពលនៅក្នុងតំបន់ និងពិភពលោកផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ហើយបានដាក់ទណ្ឌកម្មឡើងវិញ របស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់ ដែលផ្តោតសំខាន់លើវិស័យប្រេង របស់ប្រទេសនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា