ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឲ្យលោក Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូត តែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។
ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះ លោក Uladzimir BARAVIKOU ត្រូវបាន លោកប្រធានាធិបតី នៃសាធារណរដ្ឋបេឡារុសតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ៕