ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ តម្លៃនៃសន្តិភាពពលរដ្ឋ មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកស៊ី និងធ្វើបុណ្យទាន តាមជំនឿសាសនារៀងខ្លួន

កោះកុង៖ លោកឧត្តមសេនីយ៍ឯក មាស ប៑ុនឡីជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអគ្គនាយករងសម្ភារៈបច្ចេកទេ​​​ស​ ​នៃក្រសួងការពារជាតិបានថ្លែងថា តម្លៃនៃសុខសន្តិភាពធ្វើឲ្យពលរដ្ឋ មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកស៊ីនិងធ្វើបុណ្យទាន តាមជំនឿសាសនារៀងៗខ្លួន ដូច្នេះត្រូវថែរក្សា សន្តិភាពឱ្យបានគង់វង្សយុវង្វែង ដើម្បីមានឱកាសក្នុងការអភិវឌ្ឍប្រទេស ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ។

ការថ្លែងបែបនេះរបស់លោក ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានធ្វើឡើងនៅក្នុងពិធីប្រគេនទេយ្យទាន និងបច្ច័យចំនួន៣វត្តនៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី៥ ដែលមានការចូលរួមពីអាជ្ញាធរដែនដី ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់នាព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២។

លោកបានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមចៅភិរុណ អគ្គនាយកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ជូនដល់លោកយាយលោកតាអ៊ុពូមីងទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីកាន់បិណ្ឌទី ៥ នេះផងដែរ។

លោកមាស ប៑ុនឡី បានថ្លែងបន្តថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែនាំគ្នា ទៅវត្តធ្វើបុណ្យទានជាមួយព្រះសង្ឃ ដើម្បីឧទ្ទិសដល់ញាតិការទាំងប្រាំពីរសន្ដាន ដែលបាក់បែកចិត្តតាមទៅលោកខាងមុខផងដែរ។ម៉្យាងទៀតមុនធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ គង់តាមវត្តអារាម សូមឲ្យនឹកដល់មនុស្ស ២ នាក់ ដែលអ្នកបានឃើញមុខ មុនគេគឺឪពុកម្តាយ ស្របពេលយើងបាន បង្ហាញវត្តមានលើផែនដីមួយនេះ។

លោកបានបន្តថា អរគុណ សន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព កម្ពុជាអមតៈ ដែលបានរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមនយោបាយឈ្នះឈ្នះ បាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម ការឯកភាពជាតិពេញលេញ គឺពិតជាគុណតម្លៃជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូល ត្រូវរួបរួមសាមគ្គីជាកម្លាំងថែរក្សាការពារ ជ្រោងសន្តិភាពឱ្យបានគង់វង់ជាអតមៈ។

ជាមួយគ្នានេះលោកក៏បានក្រើនរម្លឹក និងជម្រុញបន្ថែមដល់អាជ្ញាធរឃុំ ស្រុក ត្រូវបន្តពង្រឹងដោះស្រាយសេវា សាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាពនិងគណនីយភាពត្រឹមត្រូវ និងពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន បន្តពង្រឹងផ្សព្វផ្សាយការងារភូមិ ឃុំមានសុវត្ថិភាព (គ្រឿងញៀន និងល្បែងសុីសង) នៅក្នងដែនសមត្ថកិច្ច ដែលជាការទទួលខុសត្រូវរបស់ខ្លួន ជាពិសេស ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនាពេលនេះ ម្យ៉ាងទៀតត្រូវពិនិត្យ និងជម្រុញការងារចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ជាពិសេស ក្មួយៗដែលមិនទាន់បានទៅទទួលវ៉ាក់សាំង ការពារមេរោគកូវីដ-១៩នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបន្ស៊ាំសហគមន៍ និងរស់នៅតាមបែបគន្លងថ្មីផងដែរ។
នៅក្នុងឪកាសនោះលោក មាស ប៊ុនឡី បានប្រគេនដល់វត្តចំនួន៣ នៅឃុំអណ្តូងទឹក ក្នុងមួយវត្តទទួលបច្ច័យ​ ១៥០០០០០រៀល ​និងទេយ្យមួយចំនួនធំផងដែរ៕

To Top