ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងប្រេស៊ីល ចុះហត្ថលេខា កិច្ចព្រមព្រៀង ជាង១០ ដើម្បីពង្រឹងចំណងមិត្តភាព លើវិស័យជាច្រើន

បរទេស៖ ប្រទេសឥណ្ឌា និងប្រទេសប្រេស៊ីល នៅពេលថ្មីៗនេះ ទើបចុះហត្ថលេខា​កិច្ចព្រមព្រៀង ចំនួន១៥ ក្នុងគោលបំណង ពង្រឹងចំណងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅឡើង រវាងប្រទេសទីផ្សារយក្ស កំពុងលេចធ្លោរទាំងពីរ លើវិស័យជាច្រើន ជាពិសេស គឺវិស័យការពារជាតិ នេះបើយោងតាមសារ ធ្វីតធ័រ របស់មេដឹកនាំប្រទេសទាំងពីរ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី និងប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានប្រើប្រាស់បណ្ដាញសង្គម កោតសរសើរសហប្រតិបត្តិការ ដ៏កាន់តែជិតស្និទ្ធ និងកិច្ចព្រមព្រៀងនានា ដែលបានធ្វើឡើង នៅក្នុងអំឡុង​ដំណើរទស្សនកិច្ចផ្លូវការ ទៅប្រទេសឥណ្ឌា របស់លោក Jair Bolsonaro។

លោក Jair Bolsonaro បានសរសេរយ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងជាច្រើន ដែលបានចុះហត្ថលេខា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា កសិកម្ម ការរុករកប្រេង ការជីកយករ៉ែ សុខាភិបាល វប្បធម៌ និងវិស័យទេសចរណ៍ ហើយទំនុងកិច្ចចិត្ត របស់ពិភពលោក ចំពោះប្រទេសប្រេស៊ីល នឹងវិលត្រឡប់មកវិញ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top