ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក WangQishan អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួម ពិធីបដិសណ្ឋារកិច្ច រំលឹក១០០ខួបព្រះវស្សា នៃការប្រសូត របស់ព្រះករុណាព្រះបាទ សម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំធ្វើនៅក្រុងប៉េកាំង ។
លោកបានថ្លែងថា ព្រះករុណព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រកម្ពុជា ជាព្រះបិតាឯករាជ្យ ដែលត្រូវប្រជាពលរដ្ឋ កម្ពុជាគោរព និងស្រឡាញ់យ៉ាងខ្លាំង ហើយក៏ជាមិត្តដ៏មហិមា របស់ប្រទេសចិន ដែលត្រូវប្រជាជនចិនគោរព និងស្រឡាញ់ យ៉ាងជ្រាលជ្រៅផងដែរ ។ ចាប់ពីឈាន ចូលយុគសម័យថ្មី ថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ បានរក្សាការទាក់ទងគ្នា យ៉ាងជិតស្និទ្ធ ។ ឆ្នាំ២០២៣ គឺខួប៦៥ឆ្នាំ នៃការបង្កើត ទំនាក់ទំនងផ្លូវទូត រវាងចិន និងកម្ពុជា យើងជឿជាក់ថាក្រោមការខិតខំប្រឹងប្រែងរួមគ្នា របស់ភាគីយើងទាំងពីរទំនាក់ទំនងចិននិងកម្ពុជា
នឹងបន្តមានភាពរស់រវើក ឥតឈប់ឈរ ។
មុនពេលចាប់ផ្តើមពិធីបដិសណ្ឋរកិច្ច លោក WangQishan បានចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រ និងព្រះមហាវីរក្សត្រីនរោត្តមមុនិនាថសីហនុ ។ លោកបានថ្លែងថា ក្រោមសភាពការណ៍ថ្មីនេះ ភាគីចិនរីករាយរួមជាមួយភាគីកម្ពុជា ធ្វើកិច្ច សហការក្រោមការដឹកនាំ ជាយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ធ្វើដំណើរតាមសដានជើង របស់ថ្នាក់ដឹក នាំជំនាន់ចាស់ ដើម្បីបង្កើតសហគមន៍រួមវាសនា តែមួយចិននិងកម្ពុជា ដែលមិនអាចបំបែកបំបាត់បាន ។
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រម្ពុជា និងព្រះមហាវីរក្សត្រីនរោត្តមមុនិនាថសីហនុ បានមានព្រះរាជបន្ទូលថ្លៃង អំណរ គុណចំពោះភាគីចិន ដែលបានរៀបចំឡើង យ៉ាងយកចិត្តទុកដាក់នូវកម្មវិធី ពាក់ព័ន្ធនឹងការរំលឹកខួប១០០ ព្រះវស្សានៃការប្រសូតរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដូចជាពិធីបដិសណា្ឋរកិច្ចលើកនេះ ។ ទ្រង់មានព្រះបន្ទូលថា ទំនាក់ទំនងដ៏វិសេសវិសាល រវាងកម្ពុជានិងចិន បានប្រសូត និង
ពូនជ្រំឡើង ដោយថ្នាក់ដឹកនាំជំនាន់ ចាស់ ប្រជាជនកម្ពុជា ចងចាំមិនភ្លេចរហូត ចំពោះប្រជាជនចិន ដែលបានផ្តល់ជំនួយ ឧបត្ថម្ភនិងការគាំទ្រ យ៉ាងធំសម្បើម ចំពោះការអភិវឌ្ឍ នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។ ភាគីកម្ពុជា សូមកោតសរសើរខ្ពស់ ចំពោះប្រទេសចិន ដែលមានលោកប្រធានXi Jinping ជាថ្នាក់ដឹកនាំបាន សម្រេច នូវការអភិវឌ្ឍដោយល្បឿនលឿន និងមានឥទ្ធិពលខ្លាំង ក្នុងសហគមន៍អន្តរជាតិ ។
ភាគីកម្ពុជារីករាយរួមជាមួយភាគីចិន ដើម្បីបន្តជំរុញកិច្ចសហការ ជាក់ស្តែងក្នុងគ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ ជំរុញឲ្យទំនាក់ទំនងប្រទេសទាំងពីរ ឡើងដល់កម្រិតកាន់ខ្ពស់ថែមទៀត ។ នៅទីចុងបញ្ចប់ទ្រង់បានប្រសិទ្ធពរ ឲ្យមិត្តភាពកម្ពុជាចិនឋិតថេរ ជាអមតៈ ៕