ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ៖ ទាហានជាង៣០នាក់ មានសញ្ញារបួសខួរក្បាល ក្រោយការវាយប្រហារ មីស៊ីលអ៊ីរ៉ង់

បរទេស៖ ទាហានសហរដ្ឋអាមេរិក មានចំនួនសរុប៣៤នាក់ ត្រូវបានគេរកឃើញ មានរបួសខួរក្បាលធ្ងន់ធ្ងរ ក្រោយការវាយប្រហារ ដោយមីស៊ីល របស់ប្រទេសអ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ កាលពិខែមុន នេះបើយោងតាម​សម្តីមន្ត្រី នាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Rath Hoffman នៅថ្ងៃសុក្រសប្ដាហ៍នេះ។

កាលពីដើមឡើយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មិនមានការរងរបួស នៅក្នុងហេតុការណ៍ វាយប្រហារនោះទេ ហើយមន្ទីរបញ្ចកោណ ត្រូវបានគេថ្កោលទោសរិះគន់ ពីបទខ្វះខាតព័ត៌មាន ដែលចេញស្តីពីទាហានអាមេរិក ដែលរងរបួសនោះ។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីកាសែត UPI កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ប្រទេសអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោង ជាង១០គ្រាប់ ទៅលើមូលដ្ឋានយោធាអ៊ីរ៉ាក់ ចំនួនពីរកន្លែង ដែលមានកងកម្លាំង សហរដ្ឋអាមេរិក ឈរជើងប្រចាំការនៅ៕​ ប្រែសម្រួល៖ប៉ាង កុង

To Top