ព័ត៌មានអន្តរជាតិ

Update៖ ថ្ងៃនេះ! ចក្រភពអង់គ្លេស រួមទំាងសែរាជវង្សមកពីជុំវិញពិភពលោក នឹងប្រារព្វពិធីលាគ្នារៀងរហូត សម្រាប់ការយាងសោយទិវង្គត របស់ព្រះម្ចាស់ក្សត្រិយ៉ានី Elizabeth II

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេស មេដឹកនាំពិភពលោក និងសែរាជវង្សមកពីជុំវិញពិភពលោក នឹងធ្វើពិធីលាគ្នានៅថ្ងៃចន្ទនេះដល់ម្ចាស់ក្សត្រី Elizabeth II ដែលជាឥស្សរជនដ៏ខ្ពស់ចុងក្រោយ នៃយុគសម័យរបស់ព្រះនាង ក្នុងពិធីបុណ្យសពរដ្ឋ ។

នៅម៉ោង៦និង៣០ព្រឹក ត្រូវនឹងម៉ោង១និង៣០រសៀល ម៉ោងនៅក្នុងប្រទេសសិង្ហបុរី រយៈពេលនៃព្រះរាជពិធីរដ្ឋជាផ្លូវការបានបញ្ចប់បន្ទាប់ពីរយៈពេល៤ថ្ងៃ ដែលមនុស្សរាប់សែននាក់បានតម្រង់ជួរ ដើម្បីចូលមើលពីការដាក់តម្កល់ក្តារមឈូស របស់ព្រះមហាក្សត្រី ដែលសោយរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេសនៅឯសាល Westminster Hall ជាប្រវត្តិសាស្ត្ររបស់ទីក្រុងឡុងដ៍ ។

ពួកគេ ដូចជាមនុស្សជាច្រើននៅទូទាំងពិភពលោក រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ផងដែរនោះ ចង់ឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធដល់ព្រះជន្ម៩៦ព្រះវស្សា ដែលបានចំណាយពេល៧ទសវត្សរ៍ លើរាជបល្ល័ង្ករបស់ចក្រភពអង់គ្លេស ។

លោក បៃដិន បានថ្លែងថា “អ្នកមានសំណាងណាស់ដែលមានទ្រង់អស់រយៈពេល៧០ឆ្នាំមកនេះ” ។ “យើងទាំងអស់គ្នា” ។ 

មិនយូរប៉ុន្មាន នៅមុនម៉ោង១១ព្រឹក ក្តារមឈូសធ្វើអំពីដើមឈើអុកដែលគ្របដណ្ដប់ដោយទង់ជាតិ Royal Standard ជាមួយនឹងការបំពាក់ម្កុដអធិរាជនៅពីលើ នឹងត្រូវដាក់នៅលើរទេះ ហើយទាញដោយបុគ្គលិក កងទ័ពជើងទឹកបញ្ជូនទៅកាន់សាល Westminster Abbey សម្រាប់ព្រះរាជពិធីបុណ្យសពរបស់ទ្រង់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top