ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ នាំយកបច្ច័យជាង៣២លានរៀល ប្រគេនព្រះសង្ឃ ក្នុងបិណ្ឌទី១០ នៅវត្តប្រសិទ្ធីរីម្មារាម

ភ្នំពេញ ៖ សម្រាប់បុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគេនបច្ច័យ ចំពោះព្រះសង្ឃជាង ៣២លាន២សែនរៀល សម្រាប់ កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសលផល បុណ្យជូនបុព្វកាលរីជន មានមាតា បិតា ញាតិការទាំង៧សន្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ។

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគេនទ័យទានជាច្រើនមុខ ដល់ព្រះសង្ឃ ដូចជាសាដកចំនួន៧ (៦អង្គ+១អង្គទេសនា), បាយបត្តបូរ ចំនួន១០, អង្ករចំនួន១០០គីឡូក្រាម, មី២០កេស , ទឹកក្រូច ចំនួន៥០កេស , ទឹកបរិសុទ្ធ ចំនួន ១០០កេស , ស្ករស ចំនួន៥០គីឡូក្រាម , ត្រីខកំប៉ុង ចំនួន១កេស , ទឹកដោះគោខាប់ចំនួន១កេស, ផ្លែឈើ ចំនួន២កន្ត្រក់ , ក្រណាត់ស ចំនួន២០ដុំ + ថវិកា ៤០,០០០៛ ។ បច្ច័យប្រគេន ព្រះសង្ឃ៦អង្គ ក្នុង១អង្គ ចំនួន ៥០,០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្តចំនួន ៤០០,០០០៛ បច្ច័យព្រះសង្ឃទេសនា១អង្គ ចំនួន ២០០,០០០៛ បច្ច័យលោកអាចារ្យ២នាក់ ១នាក់ ចំនួន ២០០,០០០៛ និងវេរបច្ច័យប្រគេនបច្ច័យ ជូនចំពោះព្រះសង្ឃ សម្រាប់ កសាងទីអារាមវត្តនេះ ចំនួន៣២លាន២សែនរៀល ៕

To Top