ព័ត៌មានអន្តរជាតិ

តំណាងរងប្រទេសចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ ៖ ប្រទេស ដែលមានឃ្លាំង អាវុធនុយក្លេអ៊ែរ ធំបំផុត គួរតែរ៉ាប់រងទំនួលខុសត្រូវ យ៉ាងប្រាកដប្រជា

ថ្ងៃទី២៦ ខែកញ្ញា មហាសន្និបាតអង្គការ សហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹក “ទិវាលុបបំបាត់អាវុធ នុយក្លេអ៊ែរ ឱ្យជ្រះស្រឡះ” ។ ពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំ លោក Geng Shuang តំណាងរងប្រទេសចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសដែលមានឃ្លាំង អាវុធនុយក្លេអ៊ែរ ធំបំផុត គួរតែរ៉ាប់រងទំនួលខុសត្រូវ ពិសេសនិងជាអាទិភាព យ៉ាងប្រាកដប្រជា ដើម្បីកាត់បន្ថយឃ្លាំង អាវុធរៀងៗខ្លួន ថែមទៀត និងមានភាពជាក់ស្តែង ។

លោក Geng Shuang បានថ្លែងថា ក្នុងមួយរយៈពេលកន្លងមក ប្រទេសមួយចំនួនតូចបានទទូចបង្ក “ការប្រកួតប្រជែងខាងយុទ្ធសាស្ត្រនៃប្រទេសធំ” ពង្រឹងសម័្ពន្ធយោធាកាន់តែខ្លាំងឡើង ញុះញង់ ឱ្យមានការបដិបក្ខគ្នាជាក្រុម ក៏ដូចជាទទូច ធ្វើកិច្ចសហប្រតិបតិ្តការ លើវិស័យនាវាមុជទឹក ដើរដោយថាមពល នុយក្លេអ៊ែរ ។
ទង្វើទាំងនេះបណ្តាល ឱ្យការប្រកួតប្រជែងខាង សព្វាវុធនិងហានិភ័យ នៃការរីកសាយភាព នុយក្លេអ៊ែរ មានភាពកាន់តែធ្ងន់ធ្ងរ ប្រការនេះបានរារាំង កិច្ចខិតខំប្រឹងប្រែង អន្តរជាតិ ខាងការកាត់បន្ថយសព្វាវុធ គឺផ្ទុយនឹងគោលដៅលុបចោលអាវុធ នុយក្លេអ៊ែរ ឱ្យជ្រះស្រឡះ និងបង្កើតពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ដូច្នេះត្រូវបញ្ឈប់ភ្លាម ។

លោក Geng Shuang បានថ្លែងទៀតថា ប្រទេសចិននឹង បន្តអនុវត្តយ៉ាងសកម្មនូវពហុភាគី និយមយ៉ាងពិតប្រាកដ រួមសហការជាមួយ សហគមន៍អន្តរជាតិ ជំរុញដំណើរកាត់បន្ថយអាវុធ នុយក្លេអ៊ែរ ធ្វើកិច្ចខិតខំប្រឹងប្រែង ឥតស្រាកស្រាន្ត ដើម្បីបង្កើតពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ និងសម្រេចបាននូវសន្តិសុខ រួមរបស់មនុស្សលោកទាំងមូល ៕

To Top