ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស​ គោលនយោបាយ អន្ដរាគមន៍ របស់លោកខាងលិច

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានថ្កោលទោស ការកត់សម្គាល់ “អ្នកធ្វើអន្តរាគមន៍” របស់អ្នកនយោបាយអាមេរិក និងអ្នកនយោបាយលោកខាងលិច ផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់ ។

លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងដោយយោងទៅលើការកត់សម្គាល់ របស់មន្ត្រីលោកខាងលិចថា “វិធីសាស្រ្តរបស់សត្រូវប្រឆាំង នឹងសាធារណរដ្ឋអ៊ីស្លាម និងប្រជាជាតិអ៊ីរ៉ង់ តែងតែត្រូវបានអម ដោយការលាក់ពុត និងស្តង់ដារទ្វេរ” ដោយលើកឡើងពីការ ស្លាប់ របស់ក្មេងស្រីម្នាក់ ក្នុងការឃុំខ្លួន របស់ប៉ូលិស ក្នុង ប្រទេស អ៊ីរ៉ង់ ។

មេដឹកនាំនយោបាយ របស់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប ប្រព័ន្ធផ្សព្វផ្សាយ របស់ពួកគេ និងប្រព័ន្ធផ្សព្វផ្សាយជាភាសា Persian ដែលមានអរិភាពគាំទ្រ ដោយលោកខាងលិច “បានប្រើប្រាស់ឧប្បត្តិហេតុសោកនាដកម្មមួយ ដែលកំពុងស្ថិត នៅក្រោមការស៊ើបអង្កេត” ហើយមិនបានខិតខំប្រឹងប្រែងក្នុងការគាំទ្រ ដល់ការរំខានដល់សន្តិសុខ របស់ប្រទេសអ៊ីរ៉ង់នោះទេ ។

លោកក៏បានកត់សម្គាល់ផងដែរថា “អ្នកដែលអះអាងថា កំពុងតស៊ូមតិសិទ្ធិ របស់ប្រទេសអ៊ីរ៉ង់គួរតែដកពាក្យ ស្លោកមិនពិតរបស់ពួកគេ ហើយបញ្ចប់ការដាក់ទណ្ឌកម្មដ៏ឃោឃៅ និងប្រឆាំងមនុស្សជាតិ ជាច្រើនទសវត្សរ៍មកលើប្រជាជនអ៊ីរ៉ង់” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top