ព័ត៌មានអន្តរជាតិ

របាយការណ៍ ស៊ើបអង្កេត អំពីហេតុការណ៍ ដែលសកលវិទ្យាល័យ ឧស្សាហកម្ម ភាគពាយ័ព្យ ប្រទេសចិន រងការវាយប្រហារ តាមបណ្តាញអ៊ីនធើណែត ពីអង្គការ NSA នៃប្រទេសអាមេរិក

នៅថ្ងៃទី២២ខែមិថុនាឆ្នាំនេះ សកលវិទ្យាល័យ ឧស្សាហកម្មភាគ ពាយ័ព្យប្រទេសចិន បានចេញផ្សាយ សេចក្តីថ្លែងការណ៍ បើកចំហថា សកលវិទ្យាល័យ នេះ បានរងការវាយប្រហារ តាមបណ្តាញអ៊ីនធើណែតពីបរទេស បន្ទាប់មក អាជ្ញាធរប៉ូលីសទីក្រុងXi’an បានធ្វើការស៊ើប អង្កេត ជាផ្លូវការចំពោះរឿងនេះ មជ្ឈមណ្ឌល នៃដោះស្រាយបន្ទាន់ ចំពោះវីរុសកុំព្យូទ័រជាតិ នៃប្រទេសចិន និងក្រុមហ៊ុន៣៦០បានរួមគ្នា បង្កើតក្រុមបច្ចេកទេស ចូលរួមដំណើរទាំងស្រុង នៃការងារវិភាគ ផែ្នកបច្ចេកទេស របស់សំណុំរឿងនេះ ព្រមទាំងបានចេញផ្សាយ របាយការណ៍ស៊ើបអង្កេត អំពីហេតុការណ៍ ដែលសកលវិទ្យា ល័យឧស្សាហកម្ម ភាគពាយ័ព្យប្រទេសចិន បានរងការវាយប្រហារ តាមបណ្តាញអ៊ីនធើណែត ពីអង្គការNSA នៃប្រទេសអាមេរិកនៅថ្ងៃទី៥ខែកញ្ញា ។

របាយការណ៍ ស៊ើបអង្កេត បានចង្អុលបង្ហាញថា ប្រភពវាយប្រហារតាមបណ្តាញ អ៊ីនធើណែតលើកនេះ គឺមកពីការិយាល័យប្រតិបត្តិការ ឈ្លានពាន ពិសេស(TAO)របស់ទីភ្នាក់ងារ សន្តិសុខជាតិអាមេរិក (NSA) ។ ថ្ងៃទី២៧ខែកញ្ញា ក្រុមបច្ចេកទេស បានចេញផ្សាយ ម្តងទៀតនូវ របាយការណ៍ស៊ើបអង្កេត អំពីហេតុការណ៍ វាយប្រហារ តាមបណ្តាញអ៊ីនធើណែត ។ របាយការណ៍បានបង្ហើបឱ្យដឹងថា ការិយាល័យ ប្រតិបត្តិការឈ្លានពានពិសេស(TAO) បានបង្កើតច្រកផ្លូវ ដែលហៅថា ” ស្របច្បាប់” ដើម្បីភ្ជាប់ចូលពីចម្ងាយ ទៅកាន់បណ្តាញទិន្នន័យស្នូល នៃប្រតិបត្តិករហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសចិន ក្នុងដំណើរវាយប្រហារ តាមបណ្តាញ អ៊ីនធើណែត ចំពោះសកលវិទ្យាល័យ ភាគពាយ័ព្យប្រទេសចិន ព្រមទាំងបានសម្រេច ការលួចចូលនិងគ្រប់គ្រង ចំពោះហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសចិន ។

លោក Yang Tao អគ្គនាយក នៃអគ្គនាយកដ្ឋាន អាមេរិកខាងជើង និងអូសេអានីនៃក្រសួងការបរទេសចិន បានថ្លែងថា បច្ចុប្បន្ននេះ របាយការណ៍ស៊ើបអង្កេត ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិន និងក្រុមហ៊ុន ៣៦០ ស្តីពីការដែលស្ថាប័ន ក្រោមឱវាទទីភ្នាក់ងារ សន្តិសុខជាតិ អាមេរិក បានវាយប្រហារតាមបណ្តាញ អ៊ីនធើណែត ចំពោះសកលវិទ្យាល័យ ឧស្សាហកម្មភាគ ពាយ័ព្យប្រទេសចិន គឺ ជារឿងពិតជាក់ច្បាស់ និងមានភស្តុតាងរឹងមាំនិងពេញលេញ ។ នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលអាមេរិក ធ្វើការវាយប្រហារ តាមបណ្តាញអ៊ីធើណែត និង លួចយកព័ត៌មាន រសើបពីអង្គការប្រទេសចិន ។ ទង្វើរបស់ភាគីអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះការសម្ងាត់បច្ចេកទេស របស់អង្គការពាក់ព័ន្ធ នៃប្រទេសចិន បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម័្ពន្ធគន្លឹះ របស់ប្រទេសចិន ព្រមនិងសន្តិសុខព័ត៌មានបុគ្គលរបស់ប្រជាពលរដ្ឋចិន ដាច់ខាតត្រូវបញ្ឈប់ភ្លាម ៕ វិទ្យុមិត្តភាពកម្ពុជា ចិន

To Top