យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការអនុម័តសេចក្តីព្រាង ដំណោះស្រាយដែល “ថ្កោលទោស” ការបោះឆ្នោតប្រជាមតិ ដែលបានធ្វើឡើងនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា។
សេចក្តីព្រាងសេចក្តីសម្រេច ដែលមានចំណងជើងថា “ការធ្វើប្រជាមតិខុសច្បាប់នៅអ៊ុយក្រែន” ដែលរៀបចំដោយប្រទេសអាល់បានី និងសហរដ្ឋអាមេរិក ត្រូវបានវេតូដោយប្រទេសរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍មួយ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង៥។
ក្នុងចំណោមក្រុមប្រឹក្សា១៥ ប្រទេសមាន ១០ប្រទេស រួមទាំងសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ ខណៈចិន ហ្គាបុង ឥណ្ឌា និងប្រេស៊ីល បដិសេធមិនបោះឆ្នោត។
ពិធីមួយត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ សម្រាប់ការចុះហត្ថលេខាលើសន្ធិសញ្ញាដើ ម្បីបញ្ចូលតំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ទៅក្នុងសហព័ន្ធរុស្ស៊ី។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឡើងនៅវិមានក្រឹមឡាំង ដោយលោកបានចុះហត្ថលេខាលើក្រិត្យនានា ដើម្បីទទួលស្គាល់ថា តំបន់ដែលត្រូវបានកាន់កាប់ និងធ្វើប្រជាមតិ ថាជាទឹកដីរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា