បរទេស៖ ប្រធានាធិបតីនៃប្រទេសចំនួន៩ ក្នុងអង្គការណាតូ បានមកជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ សម្រាប់ការប៉ុនប៉ងរបស់ប្រទេសអ៊ុយក្រែន ចូលសមាជិកភាពណាតូ ហើយថែមទាំងជំរុញឱ្យសម្ព័ន្ធមិត្តទាំងអស់ “បង្កើនឱ្យបានខ្លាំង” គាំទ្រផ្នែកយោធារបស់ ពួកគេចំពោះទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងពីរថ្ងៃបន្ទាប់ពី ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានប្រកាសពីចេតនារបស់អ៊ុយក្រែន ក្នុងការដាក់ពាក្យសុំចូលជាសមាជិក អង្គការណាតូឱ្យបានលឿន។
ប្រធានាធិបតីនៃសាធារណរដ្ឋឆេក អេស្តូនី ឡាតវី លីទុយអានី ខាងជើង ម៉ាសេដូនៀ ម៉ុងតេណេហ្គ្រោ ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី បាននិយាយថា “យើងឈរយ៉ាងរឹងមាំនៅពីក្រោយ ការសម្រេចចិត្តរបស់កិច្ចប្រជុំកំពូល Bucharest NATO ឆ្នាំ 2008 ទាក់ទងនឹងសមាជិកភាព នាពេលអនាគតរបស់អ៊ុយក្រែន” ។
នៅក្នុងកិច្ចប្រជុំកំពូល Bucharest សមាជិកសម្ព័ន្ធភាពនេះបានស្វាគមន៍ចំពោះ “សេចក្តីប្រាថ្នាសម្រាប់ សមាជិកភាពក្នុងអង្គការណាតូ” របស់អ៊ុយក្រែន និងហ្សកហ្ស៊ី ប៉ុន្តែមិនបានផ្តល់ពេលវេលាណាមួយ សម្រាប់ការចូលជាសមាជិក របស់ប្រទេសទាំងនេះទេ ៕
ប្រែសម្រួលៈ ណៃ តុលា