បច្ចេកវិទ្យា

បច្ចុប្បន្នភាព​ស្ដីពី​ការងារ​របស់​ TikTok ​ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​

ថ្ងៃទី៤ ខែ​តុលា ឆ្នាំ​២០២២៖ ថ្ងៃនេះ TikTok បាន​ចុះ​ផ្សាយ​របាយការណ៍​អនុវត្ដ​គោល​ការណ៍​ណែនាំ​សហគមន៍​ចន្លោះ​ពីខែ​មេសា​ដល់​ខែ​មិថុនា​ ដែល​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ក្នុង​ការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​ ហើយ​ TikTok ចង់​ផ្ដល់​នូវ​ភាព​ស៊ីជម្រៅ​ចំពោះ​កិច្ចការ​ទាំងនេះ​ ដែល​នាំ​ឱ្យ​សម្រេច​ជោគជ័យ​ដ៏​ធំធេង​នេះ។ TikTok ផ្តល់អំណាចដល់អ្នក​ដែល​​ចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្ត​ជាមួយអ្នកដទៃ នៅ​ពេល​ដែល​ពួកគេ​ផ្ដល់​ការ​កម្សាន្ត និង​នាំ​មក​នូវ​ភាព​រីករាយ​ដល់​សហគមន៍​របស់​យើង។ ដើម្បីជួយ​ឱ្យផ្លេតហ្វម​របស់យើង​នៅតែ​ផ្ដល់ភាព​កក់ក្ដៅ​ និង​ប្រាកដ​និយម​សម្រាប់អ្នករាល់គ្នា TikTok លុប​​មាតិកា​ដែល​បំពាន​គោល​នយោបាយ​របស់​​ខ្លួន​​ចេញ។ ប្លេតហ្វម​​នេះ មាន​បំណង​ធ្វើ​ឱ្យ​មាន​តម្លាភាព​អំពី​មាតិកាត្រូវបាន​​​ដក​ចេញ​ទាំង​នោះ​​ជាមួយ​ក្រុម​អ្នក​បង្កើត និង​តាម​រយៈ​របាយ​ការណ៍​ការអនុវត្ត​គោល​ការណ៍​ណែនាំ​សហគមន៍​របស់​ខ្លួន​។ ​

Cormac Keenan ប្រធាន​ផ្នែក​ទំនុកចិត្ដ និង​សុវត្ថិភាព​នៅ TikTok  បាន​មាន​ប្រសាសន៍ថា​៖ «ព័ត៌មាន​ក្លែងក្លាយ​​មិន​​មែន​​ជា​​បញ្ហា​​ថ្មី​​នោះ​​ទេ តែ​​អ៊ីនធឺណិត​​ផ្តល់​​​នូវលទ្ធភាព​​​ថ្មី​​ដល់​​បញ្ហា​​ប្រឈម​​ចាស់។ យើងទទួលស្គាល់នូវផលប៉ះពាល់ដែលព័ត៌មាន​ក្លែង​ក្លាយ​អាចកើត​មាននៅក្នុងការ​ធ្វើ​ឱ្យ​បាត់​បង់​ជឿទុកចិត្តលើសុខភាពសាធារណៈ ដំណើរការបោះឆ្នោត ការពិត និងវិទ្យាសាស្ត្រ។ យើងប្តេជ្ញាធ្វើ​ជាផ្នែកមួយនៃដំណោះស្រាយ។ យើងចាត់ទុកព័ត៌មាន​ក្លែងក្លាយ​ជា​ករណី​​ធ្ងន់ធ្ងរបំផុត។ យើងប្រកាន់យកនូវវិធីសាស្រ្តច្រើនយ៉ាងក្នុងការបញ្ឈប់​ពីការរីករាលដាល ខណៈពេលដែលការបង្កើនព័ត៌មាន​ត្រឹមត្រូវ​ និងការវិនិយោគលើការអប់រំអក្ខរកម្មឌីជីថល ដើម្បីជួយដោះស្រាយបញ្ហា​ធំៗ»។​

គោលនយោបាយរបស់យើង

គោល​នយោបាយ​សុចរិតភាព​​​របស់ TikTok មានគោលបំណងលើកកម្ពស់បទពិសោធគួរឱ្យទុកចិត្ត និងពិតប្រាកដ។ គោលនយោបាយទប់ស្កាត់​​ព័ត៌មាន​ក្លែងក្លាយ​​បង្កគ្រោះ​របស់​ប្លេតហ្វម​នេះ ​ហាម​ឃាត់មាតិកា​ដែល​អាច​បំភាន់​សហគមន៍​របស់​យើង​អំពី​នីតិវិធី​ដោះស្រាយ​កង្វះ​មហាជន​​ សុខភាពសាធារណៈ ឬសុវត្ថិភាព។ ជាឧទាហរណ៍ TikTok មិនអនុញ្ញាតឱ្យមានព័ត៌មានក្លែង​ក្លាយ​ផ្នែកវេជ្ជសាស្ដ្រ​​អំពីថ្នាំបង្ការ ឬ COVID -19

ហើយយើងមិនអនុញ្ញាតឱ្យមានព័ត៌មានខុសអំពីការបោះឆ្នោតនោះទេ។ គោលការណ៍ទាំងនេះអាចត្រូវបានអនុវត្តចំពោះមាតិកាដ៏ធំទូលាយ ហើយយោងតាម​ផែន​ការ​ ​មាតិកា​នេះត្រូវបានផ្លាស់ប្តូរឥតឈប់ឈរ ជារឿយៗដោយ​ផ្អែកលើអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក។

បន្ថែមពីលើការដកចេញនូវមាតិកា​ដែលមិនត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់​ ឬសហគមន៍​ TikTok ក៏ដកចេញនូវគណនី​ដែលប៉ង​​បំភាន់​ដល់​មហាជន​ ឬប្រើប្រាស់ TikTok ដើម្បីបោកបញ្ឆោតមតិសាធារណៈផងដែរ។ ​វិធានការ​ទាំងនេះមានចាប់ពីការបង្កើតគណនីមិនពិត ឬក្លែងក្លាយ រហូតដល់កិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសប់​ក្នុង​ការ​​បំផ្លាញទំនុកចិត្តសាធារណៈ។ តួអង្គទាំងនេះមិនដែល​ឈប់​អភិវឌ្ឍ​យុទ្ធសាស្ត្ររបស់ពួកគេទេ ហើយ TikTok បន្តស្វែងរកការពង្រឹងគោល​នយោបាយ​របស់​ខ្លួន​ នៅពេលដែល TikTok រកឃើញប្រភេទ​មាតិកា​ និងអាកប្បកិរិយាថ្មីៗ។

ការអនុវត្តគោលនយោបាយរបស់ TikTok

នៅ TikTok ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងអ្នកជំនាញផ្នែកសុវត្ថិភាពរាប់ពាន់នាក់ ធ្វើការរួមគ្នាដើម្បីអនុវត្តគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ ដើម្បី​ធ្វើ​វា​ឱ្យ​មាន​ប្រសិទ្ធភាព​​ក្នុងទ្រង់​ទ្រាយធំ​ TikTok ​បន្ត​វិនិយោគ​លើ​យន្ដការសម្រាប់រាយ​ការណ៍​មាតិកា​បំពាន​​ ព្រមទាំង​ការកែ​​​សម្រួលដោយ​​ផ្អែក​លើ​បច្ចេក​វិទ្យា។ ប្លេតហ្វម ពឹង​អាស្រ័យ​លើ ការ​កែសម្រួលដោយស្វ័យប្រវត្តិ នៅពេលដែលប្រព័ន្ធ​នេះ​មានទំនុកចិត្តខ្ពស់ថា មាតិកា​នោះ​បាន​​បំពាន។ ដូច្នេះ ប្លេតហ្វម អាចលុបនូវរាល់​ការបំពានគោល​នយោបាយ​របស់​ខ្លួន​​ភ្លាមៗ​។

យ៉ាងណាមិញ​ ព័ត៌មានក្លែងក្លាយ​មាន​លក្ខណៈ​ខុសប្លែក​ពីបញ្ហា​នៃ​មាតិកា​ផ្សេងទៀត។ បរិបទ និងការត្រួតពិនិត្យការពិតមានសារៈសំខាន់ណាស់ក្នុងការអនុវត្តគោលនយោបាយទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​របស់​ខ្លួន​ឱ្យបានជាប់លាប់ និងត្រឹមត្រូវ។ ដូច្នេះ ខណៈពេលដែល TikTok ប្រើគំរូកម្មវិធី​វិភាគ​ទិន្នន័យ​ដោយស្វ័យប្រវត្ដិ ដើម្បីជួយរកឱ្យឃើញព័ត៌មានក្លែងក្លាយ​ដែលអាចកើតមាននោះ ​វិធីសាស្រ្តចុង​ក្រោយ​នៅ​ថ្ងៃនេះ គឺត្រូវឱ្យក្រុមកែសម្រួលរបស់​ខ្លួន​ធ្វើការវាយតម្លៃ បញ្ជាក់ និងលុបការរំលោភបំពាន​លើព័ត៌មាន​ក្លែង​ក្លាយ​ចេញ​។ TikTok ​មាន​​ក្រុម​អ្នក​កែ​សម្រួលឯកទេស​ចំពោះ​​ព័ត៌មានក្លែង​ក្លាយ​​ ដែល​បាន​បង្កើន​ការ​បណ្តុះបណ្តាល ជំនាញ​​ និង​ឧបករណ៍​ដើម្បី​ចាត់​វិធានការ​លើ​ព័ត៌មាន​ក្លែង​ក្លាយ​។ នេះរួមបញ្ចូលទាំងការចូលដោយផ្ទាល់ទៅកាន់ដៃគូត្រួតពិនិត្យការពិតរបស់ខ្លួន​ ដែលជួយវាយតម្លៃភាពត្រឹមត្រូវនៃ​មាតិកា​។

TikTok ​មាន​ដៃគូ​ត្រួត​​ពិនិត្យ​ការពិត​ជា​ច្រើន​នៅ​​ជុំវិញ​ពិភពលោក​ដែល​ពិនិត្យ​មើល​ខ្លឹមសារមាតិកា​​ជាង ៣០ ភាសា។ ដៃគូត្រួតពិនិត្យការពិតទាំងអស់របស់​ខ្លួន​ត្រូវបានទទួលស្គាល់ដោយបណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ ជាហត្ថលេខីដែលបានផ្ទៀងផ្ទាត់នៃក្រមគោលការណ៍របស់បណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ។ ដោយមានការប្រុងប្រយ័ត្នខ្ពស់​ ខណៈពេលដែលមាតិកាកំពុងត្រូវបានពិនិត្យការពិត ឬនៅពេលដែលមាតិកាមិនអាចបញ្ជាក់បានតាមរយៈការពិនិត្យមើលការពិត វានឹងត្រូវបានចាត់​ចូល​ជាប្រភេទ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ​ For You​ feeds។ ប្រសិនបើអ្នកពិនិត្យការពិតបញ្ជាក់ថា វាជា​​មាតិកា​​ក្លែងក្លាយ​ TikTok ទំនងវាត្រូវ​លុបវីដេអូចេញពី​ផ្លេតហ្វម​របស់​ខ្លួន ឬ​ដាក់​វីដេអូនេះទៅ​ក្នុង​ប្រភេទ​ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ​ For You​ feeds។

ដើម្បីបន្ត​សមត្ថភាព​ស្វែង​រក​ និងលុបព័ត៌មាន​ក្លែងក្លាយ​ TikTok បានធ្វើការ​វិនិយោគ​សំខាន់ៗមួយចំនួននៅឆ្នាំនេះ រួមមានៈ

  • បន្តការវិនិយោគគំរូកម្មវិធី​វិភាគ​ទិន្នន័យ​ដោយស្វ័យប្រវត្ដិ និងបង្កើនសមត្ថភាព​វិភាគ​លើគំរូទាំងនេះយ៉ាងឆាប់រហ័ស ស្រប​ទៅតាម​​ការផ្លាស់ប្តូរឥត​ឈប់​ឈរ​​នៃ​ការវិវត្ដន៍​ព័ត៌មាន​ក្លែងក្លាយ​។
  • ធ្វើឱ្យប្រសើរឡើងនូវការរកឃើញនៃសំឡេង និងរូបភាពដែលបំភាន់​ ដើម្បីកាត់បន្ថយ​មាតិកា​បោក​ប្រាស់​។
  • ណែនាំមូលដ្ឋានទិន្នន័យនៃការអះអាងដែលបានត្រួតពិនិត្យការពិតពីមុន ដើម្បីជួយអ្នក​កែសម្រួល​ព័ត៌មាន​ក្លែងក្លាយដោយ​​ធ្វើការសម្រេចចិត្តបានរហ័ស និងត្រឹមត្រូវ។
  • ដំណើរការកម្មវិធីស៊ើបអង្កេតយ៉ាងសកម្មជាមួយអ្នកត្រួតពិនិត្យការពិតរបស់ខ្លួន ដែល​រាយ​ការណ៍​មាតិកា​បំពាន​​ថ្មី និងផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ ​ដែលពួកគេកំពុងមើល​ឃើញនៅលើអ៊ីនធឺណិត។ នេះអនុញ្ញាតឱ្យយើងរកមើលមាតិកា​បំពានទាំងនេះនៅលើ​ប្លេតហ្វម​របស់យើង និងលុបចោលរាល់​ការបំពាន។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពីត្រីមាសមុន TikTok បានកំណត់អត្តសញ្ញាណ​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ៣៣ ដែលបណ្តាលឱ្យមានការលុបវីដេអូចំនួន ៥៨០០០​ឃ្លីប​​ ចេញពី​ផ្លេតហ្វម​។

ខណៈ​ការបំពាន​លើ​គោល​នយោបាយ​សុចរិតភាព និង​ភាព​ត្រឹម​ត្រូវ​របស់​ TikTok ​ មាន​ត្រឹម​ចំនួន​តិចជាង
១​ភាគរយ នៃ​វីដេអូ​ដែល​ត្រុវ​លុប​ចោល​ទាំង​អស់ ការ​វិនិយោគ​ចេះតែបន្ដ​ទាំង​នេះបាន​ផ្ដល់​នូវ​​គុណ​ប្រយោជន៍ចំពោះ​ការ​រក​ឃើញ និង​ការ​អនុវត្ដ​ដ៏​សកម្ម​នៃ​គោលនយោបាយ​ទាំង​នេះ​របស់​​ខ្លួន​​។ ​

សហការជាមួយអ្នកដទៃ

TikTok ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការជាមួយអ្នកជំនាញ​​ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ ប្លេតហ្វម​នេះ មាន​ការ​ប្រាស្រ័យ​ទាក់ទង​​ជាទៀងទាត់ជាមួយក្រុមប្រឹក្សាពិគ្រោះអំពីមាតិកា/សុវត្ថិភាព ក្រុម​អ្នកស្រាវជ្រាវ ក្រុម​អង្គការសង្គមស៊ីវិល និងក្រុម​អ្នកជំនាញ​ផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន​។  កិច្ចសហការនេះមិនត្រឹមតែជួយពង្រឹងគោល​នយោបាយ​របស់ TikTok និងចំណេះដឹងទូទៅអំពីនិន្នាការ និងបញ្ហាប៉ុណ្ណោះទេ វាក៏អាច​ឱ្យ​ប្លេតហ្វម​បង្កើន​នូវ​ទំនុកចិត្ដ​ចំពោះ​​កម្មវិធីទូរស័ព្ទ​របស់​ខ្លួន​ផងដែរ។ ឧទាហរណ៍  TikTok បានបង្កើតមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនៅក្នុងកម្មវិធីទូរស័ព្ទ​របស់យើងជាមួយនឹងមាតិកា​ ដែលមានគោលបំណងផ្ដល់​នូវ​​ជំនាញចេះ​វាយតម្លៃមាតិកា​​ពួកគេប្រើប្រាស់ ដោយបង្ហាញមាតិកា​ពីអ្នកជំនាញនៅ MediaWise និងសមាគមជាតិនៃការអប់រំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវនៃការបោះឆ្នោត TikTok បង្កើតមជ្ឈមណ្ឌលបោះឆ្នោត ដើម្បីផ្តល់សិទ្ធិទទួលបានព័ត៌មានពិត​​អំពីការបោះឆ្នោត និងការបោះឆ្នោតក្នុងស្រុក [ពីអង្គការនានា ដូចជា សមាគមជាតិនៃរដ្ឋ​មន្ដ្រីការបរទេស​ និង Ballotpedia]។ ដើម្បីគាំទ្រដល់សុខភាពសាធារណៈ ប្រជាពលរដ្ឋអាចចូលមើលព័ត៌មានអំពី COVID-19 និងជំងឺអុតស្វា​ពីអង្គការសុខភាពពិភពលោកតាមរយៈ hashtag PSAs និងស្លាកនៅលើវីដេអូ។ 

TikTok នឹងបន្តនិយាយឡើងវិញអំពីរបៀបដែល​ប្លេតហ្វម​ដោះស្រាយបញ្ហាប្រឈមនេះ ហើយ TikTok ស្គាល់ Ballotpedia ថា ការងាររបស់ខ្លួន​នឹងមិនបញ្ចប់ឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ TikTok ក្នុងកិច្ច​ការពារប្លេតហ្វមរបស់​ខ្លួន​ សូមចូលទៅកាន់មជ្ឈមណ្ឌលតម្លាភាព​៕

To Top