ព័ត៌មានអន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបទៅនឹងករណី ដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិករឹតបន្តឹងថែមទៀតនូវការគ្រប់គ្រងការនាំចេញរបស់ប្រទេសចិន

ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតប ទៅនឹងករណី ដែលក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិករឹតបន្តឹងថែមទៀត នូវការគ្រប់គ្រង ការនាំចេញ របស់ប្រទេសចិន ក្នុងវិស័យ ផលិតផលពាក់កណ្តាលចម្លង និងវិស័យផ្សេងទៀត ព្រមទាំងបានកែសម្រួល” បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់” នៃការគ្រប់គ្រងការ នាំចេញ។

កាលពីថ្ងៃទី១០ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបទៅនឹង សំណួររបស់អ្នកសារព័ត៌មាន ទាក់ទិននឹងករណីដែលក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិករឹតបន្តឹង ថែមទៀត នូវការគ្រប់គ្រងការនាំចេញ របស់ប្រទេសចិនក្នុងវិស័យ ផលិតផលពាក់កណ្តាល ចម្លងនិងវិស័យផ្សេងទៀត ព្រមទាំងបានកែសម្រួល” បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់” នៃការគ្រប់គ្រងការនាំចេញ ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ រយៈរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ទីបំផុតអង្គភាពរបស់ចិនចំនួន ៩ត្រូវបានដកចេញពី “បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់” ដែលទទួលបានការស្វាគមន៍ ពីក្រុមហ៊ុនចិន និងអាមេរិក។ ការនេះបង្ហាញថា ដរាបណាភាគីទាំងពីរ ប្រកាន់ខ្ជាប់នូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ និងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ដរាបនោះពួកយើងនឹងអាចស្វែង រកនូវដំណោះស្រាយ ដែលមានអំណោយផល ដល់សហគ្រាសនៃភាគីទាំងពីរ ។

ប៉ុន្តែព្រមពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកបានបន្ថែមនូវអង្គភាព របស់ចិនចំនួន ៣១ ទៅក្នុង “បញ្ជីឈ្មោះ ដែលមិនបានពិនិត្យបញ្ជាក់” និងបានបន្តឹងវិធានការគ្រប់គ្រង ការនាំចេញបន្ថែមទៀត នៅក្នុងវិស័យ ដូចជាផលិតផលពាក់កណ្តាលចម្លង ជាដើម ។ នេះគឺជាទង្វើជិះជាន់ផ្នែក វិទ្យាសាស្រ្តពិតប្រាកដ ដែលមិនត្រឹម តែរំលោភ លើស្មារតី នៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ និងមិនគិតគូរ ចំពោះការពិត នៃកិច្ចសហប្រតិបត្តិការ រវាងភាគី ទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងយ៉ាងខ្លាំង ដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម ជាប្រក្រតី រវាងក្រុមហ៊ុនចិន និងអាមេរិក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្បួនច្បាប់ទីផ្សារ និងសណ្តាប់ធ្នាប់ សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ហើយគំរាម កំហែងយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពនៃខ្សែសង្វាក់ ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿងនេះ៕

To Top