ព័ត៌មានអន្តរជាតិ

ពាក្យសម្ដីមាស របស់លោក Xi Jinping ថ្លែងនៅក្នុងសមាជបក្សកុម្មុយនីស្តចិន លើកទី២០

សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២២នៅវិមាន សភាប្រជាជនក្រុងប៉េកាំង ។
លោក Xi Jinping បានតាំងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ។ ខាងក្រោមនេះជាពាក្យសម្ដីមាសរបស់លោក។

១.ប្រទេសគឺជាប្រជាជនហើយប្រជាជនគឺជាប្រទេស។បក្សកុម្មុយ-នីស្តចិនដឹកនាំប្រជាជនប្រយុទ្ធជាមួយសត្រូវ ការពារប្រទេស គឺការពារបេះដូងប្រជាជន។
២.សមិទ្ធផលដ៏អស្ចារ្យនៃយុគសម័យថ្មីគឺធ្វើឡើងដោយបក្សនិងប្រជាជនតាមរយៈការខិតខំប្រឹងប្រែងនិងការតស៊ូ!
៣.គណបក្សយើងមានឆន្ទៈបំពេញបុព្វហេតុដ៏ធំធេងរបស់ប្រជាជាតិចិនក្នុងរយៈពេលយូរអង្វែង ហើយប្តេជ្ញាចិត្តធ្វើបុព្វហេតុដ៏ថ្លៃថ្លាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍របស់មនុស្សជាតិ ដែលជាទំនួលខុសត្រូវដ៏ធំធេង និងមានបេសកកម្មដ៏ខ្ពង់ខ្ពស់បំផុត។
៤.លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជននៅក្នុងដំណើរការទាំងមូលគឺជាលក្ខណៈសំខាន់នៃនយោបាយប្រជាធិបតេយ្យបែបផែនសង្គមនិយម គឺជាលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយ ពិតប្រាកដ និង
មានប្រសិទ្ធភាពបំផុត។
៥.ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព និងមិនធ្វើការវាតទីជារៀងរហូត។
៦.ចរន្តប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនិងការស្តារឱ្យប្រជា-ជាតិមានភាពរុងរឿងឡើងវិញបាននិងកំពុងដំណើរការទៅមុខ ហើយការបង្រួបបង្រួមជាតិពិតជាត្រូវសម្រេចឱ្យបាន ហើយក៏ពិតជាអាចសម្រេចបានជាមិនខាន!
៧.អំពើពុករលួយគឺជាដុំមហារីកធំបំផុតដែលបង្កគ្រោះដល់កម្លាំងចលករនិងកម្លាំងប្រយុទ្ធរបស់បក្ស ការប្រឆាំងអំពើពុករលួយជាការធ្វើបដិវត្តន៍ខ្លួនឯងដោយពេញលេញ។ ឱ្យតែលក្ខខណ្ឌនៃការកកើតបញ្ហាពុករលួយនៅតែមាន ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងមិនបញ្ឈប់ ចាំបាច់ត្រូវផ្តោតសំខាន់លើការងារនេះ៕

To Top