ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន បញ្ជាក់កម្ពុជា បានជាប់ចំណាត់លេខ១០៧នៃការប្រើ ប្រាស់ប្រេងឥន្ធនៈ ខណៈសហរដ្ឋអាមេរិកបានប្រើ ប្រាស់ប្រេងច្រើនជាងគេក្នុងមួយថ្ងៃ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោមានប្រសាសន៍ថា ការប្រើប្រាស់ប្រេងឥន្ធនៈ នៅកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១០៧ ហើយនៅលើពិភពលោកអ្នកដែលប្រើ ប្រាស់ប្រេងឥន្ធនៈច្រើនជាងគេ គឺសហរដ្ឋអាមេរិក។ មិនមានន័យថា អាមេរិកមានប្រជាជនតិចប្រទេសចិន ឥណ្ឌា ហើយប្រើប្រាស់ប្រេងតិចជាង ចិន និងឥណ្ឌានោះទេ។
សម្តេចតេជោបានលើកឡើងថា កម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់លេខ១០៧ ប្រើចំនួន៤៨០០០បារ៉ែក្នុងមួយថ្ងៃ ខណៈសហរដ្ឋអាមេរិកប្រើប្រាស់ប្រេងឥន្ធនៈក្នុងមួយថ្ងៃ១៩លាន៦សែនបារ៉ែ ចិន១២លានបារ៉ែ និងឥណ្ឌា៤លានបារ៉ែ ។
សម្តេចបន្ថែមថា លេខ១០៧ក្នុងចំណោមប្រទេស ២១៤ប្រទេស សូម្បីសិង្ហបុរីជាប្រទេសមួយតូច ប៉ុន្តែបានប្រើប្រាស់ប្រេងឥន្ធនៈខ្ពស់ផងដែរ។ សិង្ហបុរី ស្ថិតក្នុងលេខទី១៦ ដោយប្រើប្រាស់ប្រេង១៣៥៧០០បារ៉ែ ៕