ព័ត៌មានអន្តរជាតិ

ជនជាតិចិន នៅក្រៅប្រទេស គួរតែដើរតួនាទីពេញ លេញជាស្ពាន ដើម្បីជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេស ដែលពួកគេរស់នៅ និងប្រទេសចិន

សមាជបក្សកម្មុយនីស្តចិន លើកទី២០បានបើកធ្វើនៅវិមានសភា ប្រជាជនចិនក្រុងប៉េកាំង នាថ្ងៃទី១៦ខែតុលាឆ្នាំ២០២២។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន តាងនាមឲ្យគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ១៩ បានធ្វើរបាយការណ៍ការងារ ជូនអង្គសមាជ ។

បន្ទាប់ពីស្តាប់របាយការណ៍ លោកស្រី Huang Ruihua ប្រធានប្រតិបត្តិសភា ពាណិជ្ជកម្មចិនហុងកុង និងម៉ាកាវនៅកម្ពុជា មានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ។
លោកស្រី Huang Ruihua បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ជនជាតិចិននៅក្រៅប្រទេស គួរតែបំពេញតម្រូវការ នៃការអភិវឌ្ឍមាតុភូមិ ដើរតួនាទីពេញលេញជាស្ពាន និងជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស ដែលពួកគេរស់នៅ និងប្រទេសចិន ។ ជាពិសេស ពួកយើងកសាងទំនាក់ទំនងតភ្ជាប់គ្នាក្នុងយុគសម័យថ្មី កសាងមជ្ឈមណ្ឌលធនធានមនុស្សសំខាន់ និងតំបន់នវានុវត្តន៍ សម្រាប់ពិភពលោក សម្រេចបាននូវការបង្រួបបង្រួមជាតិ មាតុភូមិដោយគ្រប់ជ្រុងជ្រោយ និងរួមគ្នាដើម្បីសម្រេច បាននូវក្តីសុបិនរបស់ប្រទេសចិន ។
«ពួកយើងជនជាតិចិន នៅក្រៅប្រទេសមានឆន្ទៈក្នុងការរួមគ្នា តែមួយជាមួយមាតុភូមិដើម្បីរួម ចំណែកកាន់តែច្រើនដល់មនុស្សជាតិ និងដើម្បីកសាងប្រទេសចិន ឱ្យក្លាយជាប្រទេសសង្គម និយមទំនើបដ៏ខ្លាំងក្លា មានវិបុលភាព រីកចម្រើន ប្រជាធិបតេយ្យ អរិយធម៌ ប្រកបដោយសុខដុមរមនា និងស្រស់ត្រកាល នៅពាក់កណ្តាលសតវត្សរ៍នេះ»។

លោកស្រីបានសង្កត់ធ្ងន់ថា សុន្ទរកថារបស់លោក Xi Jinping អគ្គលេខាធិការបក្ស នៅក្នុងសមាជបក្ស លើកទី២០នេះ បានធ្វើឱ្យពួកយើងជាជនជាតិចិន នៅក្រៅប្រទេសទាំងអស់ កាន់តែមានអារម្មណ៍ថា មាតុភូមិតែងតែជាអ្នកគាំទ្រដ៏រឹងមាំរបស់ពួកយើងជានិរន្តរ៍ ។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្ដចិន លើកទី២០ បានផ្តល់ឱ្យយើងនូវការយល់ដឹង កាន់តែច្បាស់ អំពីដំណើរថ្មីរបស់មាតុភូមិ ។ ប្រជាជនចិន នៅឯនាយសមុទ្រទាំងអស់ មានសេចក្តីសោមនស្សរីករាយ ដែលប្រជាជាតិចិន កំពុងស្ថិតនៅលើដំណើរដ៏អស្ចារ្យ នៃការស្តារភាពរុងរឿងជាតិឡើងវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់បក្សកុម្មុយនីស្តចិន។
«ពួកយើងត្រូវសិក្សា ឱ្យបានគ្រប់ជ្រុងជ្រោយ យល់ឱ្យបានស៊ីជម្រៅ និងធ្វើការជាមួយប្រជាជន គ្រប់ជនជាតិ ក្នុងប្រទេសចិនទាំងមូល ដើម្បីកសាងប្រទេស ដ៏ទំនើបនិងខ្លាំងក្លា រួមគ្នាខិតខំប្រឹងប្រែងដើម្បីការស្ដារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ»៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top