ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទទួលរង​ទណ្ឌកម្ម​ថ្មី​របស់អឺរ៉ុប ជុំវិញ​ការ​បញ្ជូន​យន្តហោះ​ដ្រូន ទៅ​កាន់រុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន

តេអេរ៉ង់៖ សមាជិកសហភាពអឺរ៉ុប បានយល់ព្រមលើទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ លើការផ្គត់ផ្គង់យន្តហោះដ្រូនរបស់ខ្លួន ទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសកញ្ចប់ទណ្ឌកម្មលើអ៊ីរ៉ង់ សម្រាប់ការរំលោភសិទ្ធិមនុស្ស។

ប្រធានាធិបតីឆេកនៃសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសារនៅថ្ងៃព្រហស្បតិ៍នេះថា “បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៣ថ្ងៃ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ព្រមលើវិធានការ ប្រឆាំងនឹងអង្គភាពដែលផ្គត់ផ្គង់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ដែលវាយប្រហារអ៊ុយក្រែន” ។

ប្រភពបានឲ្យដឹងថា “រដ្ឋសហភាពអឺរ៉ុបបានសម្រេចចិត្ត បង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៣នាក់ និងអង្គភាពមួយ ដែលទទួលខុសត្រូវ ចំពោះការចែកចាយយន្តហោះដ្រូន ហើយក៏ត្រូវបានរៀបចំ ដើម្បីពង្រីកទណ្ឌកម្មដល់អង្គភាពចំនួន ៤ទៀតរបស់អ៊ីរ៉ង់ ដែលមានលក្ខណៈពិសេសនៅក្នុងបញ្ជីទណ្ឌកម្មពីមុន” ។

អ្នកតំណាងសារព័ត៌មាន សម្រាប់ប្រធានាធិបតីឆេកបានប្រាប់ The National ថាអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងអង្គភាព ដែលរងផលប៉ះពាល់នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅពេលដែលទណ្ឌកម្មចូលជាធរមាន ហើយត្រូវបានបោះពុម្ពនៅក្នុងទិនានុប្បវត្តិផ្លូវការ។

របាយការណ៍នៃការផ្ទេរយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី បានលេចចេញកាលពីខែសីហា ហើយអ៊ុយក្រែន បានផ្សព្វផ្សាយរូបភាពក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ នៃបំណែកយន្តហោះដ្រូនធុន Shahed-136 ផលិតដោយអ៊ីរ៉ង់ ដែលត្រូវបានគេហៅថា យន្ដហោះដ្រូន “kamikaze”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top