បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានមេដឹកនាំអឺរ៉ុបជាច្រើននាក់ បានធ្វើការបង្ហាញនិងណែនាំ ទៅកាន់គណកម្មការអឺរ៉ុប ដើម្បី រៀបចំសំណើរសុំ ធ្វើការប្រើប្រាស់លុយបង្កក របស់រុស្ស៊ី ទាំងឡាយទៅធ្វើការកសាងប្រទេសអ៊ុយក្រែន ឡើងវិញ។
ការចេញផ្សាយ ដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារសារព័ត៌មាន TASS news ក៏បានដកស្រង់សំដីរបស់លោក Charles Michel ប្រធានក្រុមប្រឹក្សាគណកម្មការអឺរ៉ុបផងដែរ៖ ពួកយើងត្រូវតែនាំគ្នាទៅមើលទ្រព្យសម្បត្តិ ដែលបានបង្កកនិងលទ្ធភាព ក្នុងការប្រើប្រាស់របស់វា ដើម្បីអាចយកទៅជួយ ឧបត្ថម្ភអ៊ុយក្រែនបាន។
ទោះបីជាយ៉ាងណាក្តីលោក Michel បានបន្តថា៖បញ្ហានេះអាចនឹងត្រូវយកមកពិភាក្សាគ្នា នៅក្នុងសន្និសិទកាសែតមួយ ស្តីពីបញ្ហាអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ នាសប្តាហ៍ក្រោយ៕
ប្រែសម្រួល៖ស៊ុនលី