បរទេស៖ មន្ត្រីអជ្ញាធរក្នុងតំបន់ Belgorod កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការអះអាងថា ប្រទេសអ៊ុយក្រែនសាជាថ្មី បានធ្វើការវាយប្រហារមកលើ តំបន់និងមានគោលដៅសំដៅទៅលើ ពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ
សាធារណៈជាច្រើនទៀតផងដែរ។
លោក Vyacheslav Gladkov ដែលជាអភិបាលក្រុងតំបន់ បានសរសេរថាលើបណ្តាញសង្គម Telegram ថា៖អរគុណព្រះជាម្ចាស់ណាស់ ដែលមិនមានពលរដ្ឋណាម្នាក់ទទួលរងរបួស ឬបាត់បង់ជីវិតឡើយ ហើយក៏ដោយសារតែ
អជ្ញាធរបានធ្វើការជន្លៀសពួកគេ ចេញពីទីតាំងដែលត្រូវបានជឿជាក់ថា ជាគោលដៅរបស់អ៊ុយក្រែនមុនមួយថ្ងៃ។
នៅក្នុងថ្ងៃដដែលនេះក៏មាន ការទំលាក់គ្រាប់បែកផ្សេងទៀត ទៅលើតំបន់រោងចក្រ ឧស្សាហកម្មមួយកន្លែង ក្នុងទីតាំងក្បែរគ្នានិងធ្វើឲ្យមាន អគ្គិសភ័យឆាបឆេះដែលជា លទ្ធផលមានស្ត្រីម្នាក់បានទទួលរងរបួស ប៉ុន្តែត្រូវបានបញ្ចូនទៅកាន់
មន្ទីរពេទ្យរួចរាល់ហើយ។
គួរឲ្យដឹងដែរថាតំបន់ Belgoro បានក្លាយខ្លួនទៅជាតំបន់ រងការវាយប្រហារជាញឹកញាប់ ដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន គិតចាប់តាំងតែពីពេលដែលរុស្សី បានបើកប្រតិបត្តិការយោធាពិសេស មកលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ៕
ប្រែសម្រួល៖ ស៊ុន លី