ភ្នំពេញ៖ ក្រោយ សមាជបក្សកុម្មុយនិស្ដចិន ត្រូវបានបិទបញ្ចប់ ក្នុងភាពមិនប្រក្រតី មួយចំនួន ដោយក្នុងនោះ លោក ហ៊ូ ជិនតាវ (Hu Jintao) អតីតប្រធានាធិបតីចិន ត្រូវបានគេក្រៀកយកចេញពីក្នុងពិធី និងមនុស្សជំនិតរបស់លោក គឺនាយករដ្ឋមន្រ្តីចិន បច្ចុប្បន្ន គឺលោក Li Keqiang នឹងត្រូវផុតអាណត្តិ នៅដើមឆ្នាំ២០២៣ ហើយដាក់ជំនួសមកវិញ ដោយមនុស្សស្មោះត្រង់ជាមួយលោក ស៊ី ជីនពីង គឺលោក Li Qiang។
ត្រង់ចំណុចនេះ ត្រូវបានអ្នកវិភាគ លើកឡើងថា «លោក Xi ជោគជ័យក្តោបក្តាប់អំណាច ណែនក្នុងដៃ មែនពិត តែអ្នកសប្បាយចិត្ត គឺក្រុមមេដឹកនាំពិភពលោក និងអាមេរិក»។
បើតាមអ្នកវិភាគ បានលើកឡើងថា លោក ហ៊ូ ជិនតាវ (Hu Jintao) អាចមិនឯកភាពនិងការដែលលោកប្រធាន Xi ចង់ធ្វើជាប្រធានាធិបតី អស់មួយជីវិត តាមគន្លងរបស់លោក ម៉ៅ សេទុង ដែលធ្វើឱ្យបាត់បង់ជីវិត ប្រជាជនអស់រាប់លាននាក់។
សម្រាប់លោក Li Keqiang ក៏ធ្លាក់ចេញពីគណ:កម្មការមជ្ឈឹមបក្សដែរក្រោយចុះ ពីតំណែងនាយករដ្ឋមន្ត្រី។ គាត់គឺជាមនុស្សរបស់លោក ហ៊ូ ជិនតាវ (Hu Jintao) អតីតប្រធានាធិបតី ។
អ្នកវិភាគមើលឃើញថា អ្នកដែលទ្បើងមកកាន់តំណែងសំខាន់ ក្នុងជួរបក្សកុម្មុយនិស្ដចិន ក្រោយសុទ្ធតែមនុស្សរបស់ លោក ស៊ី ជីនពីង ទាំងអស់។
ក្នុងរយៈពេល២៥ឆ្នាំហើយ ដែលចិន គ្មានស្រ្តី ស្ថិតក្នុងជួរថ្នាក់ដឹកនាំ។
អ្នកវិភាគថា លោក Xi បានជោគជ័យក្តោបក្តាប់អំណាច ណែនក្នុងដៃ មែនពិត តែអ្នកសប្បាយចិត្ត គឺក្រុមមេដឹកនាំពិភពលោក និងអាមេរិក។ ហេតុអ្វី? អំណាចផ្តាច់ការ មិនអាចនាំអោយមានការរីកចំរើនបានទ្បើយ នេះហើយជាហ្វ្រាំង សម្រាប់ទប់ចិន កុំអោយក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ លើលោកបាន៕