ព័ត៌មានអន្តរជាតិ

សមាជបក្សកុម្មុយនីស្តចិន លើកទី២០ អនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈ បក្សកុម្មុយនីស្តចិន

សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដែលបានបិទបញ្ចប់នៅថ្ងៃទី២២ ខែតុលា បានអនុម័តលេី «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន (សេចក្តីព្រាងច្បាប់វិសោធនកម្ម) » បានឯកភាពបន្ថែមលទ្ធផលអភិវឌ្ឍថ្មី នៃគំនិតសង្គមនិយមលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping បន្ទាប់ពីសមាជបក្សលើកទី១៩ទៅក្នុង «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» (ហៅកាត់ លក្ខន្តិកៈបក្ស)   ហេីយបានសម្រួលបន្ថែមការរៀបរាប់អំពីគោលដៅតស៊ូ ដោយយោងតាមភារកិច្ចស្នួល ដែលសមាជបក្សលើកទី២០ បានលើកឡេីង  បានបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច របស់ប្រទេសចិនគឺ ដល់ឆ្នាំ២០៣៥ សម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន ដល់ពាក់កណ្តាលសតវត្សរ៍នេះ កសាងប្រទេសចិន ឱ្យក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏ខ្លាំងក្លា ពោលគឺសម្រេចបាន “គោលដៅតស៊ូមួយរយឆ្នាំទី២”។

សមាជបក្សបានឯកភាព ការបញ្ចូលភារកិច្ចស្នួល ស្តីពី “ជំរុញការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តាមការធ្វើទំនើបកម្មបែបផែនចិន” ទៅក្នុងលក្ខនិ្តកៈបក្ស បានឯកភាពបញ្ចូលខ្លឹមសារដែលថា សម្រេចវិបុលភាពរួមរបស់ប្រជាជនទាំងមូលជាបន្តបន្ទាប់, បង្កើនការកសាងរចនាអភិវឌ្ឍថ្មី  , អភិវឌ្ឍប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការទាំងមូល, អនុវត្តគោលការប្រទេសមួយ ប្រព័ន្ធនយោបាយពីរដោយម៉ឺម៉ាត់ ត្រឹមត្រូវនិងពេញទំហឹង  ,  ប្រឆាំងនិងទប់ស្កាត់យ៉ាងដាច់ខាតចំពោះកម្លាំង “តៃវ៉ាន់ឯករាជ”ជាដើម ទៅក្នុងលក្ខនិ្តកៈបក្ស។

សមាជបក្សបានឯកភាព បញ្ចូលខ្លឹមសារស្តីពីការផ្សុះផ្សាយគុណតម្លៃរួម របស់មនុស្សជាតិដ៏សន្តិភាព វិវឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដើម្បីជំរុញកសាងសកលលោកដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន ស្រស់ស្អាត  ទៅក្នុងលក្ខនិ្តកៈបក្ស។

ក្នុងវិស័យការកសាងបក្ស សមាជបានឯកភាពបន្ថែមបញ្ចូលខ្លឹមសារស្តីពីការបង្កើនទំនួលខុសត្រូវ ខាងតួអង្គសំខាន់និងទំនួលខុសត្រូវខាងត្រួតពិនិត្យ នៃការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ  ដើម្បីបង្កើតបរិយាកាស ក្នុងបក្សដែលមិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយជាដើម ទៅក្នុងលក្ខនិ្តកៈបក្ស។

សូមបញ្ជាក់ថា លក្ខនិ្តកៈបក្សជាច្បាប់មូលដ្ឋាន នៃបក្សកុម្មុយនីស្តចិន ដែលបានបង្ហាញនូវលក្ខណៈ គោលការ ឧត្តមគតិនិងគោលដៅតស៊ូ  ព្រមទាំងទ្រឺស្តីនិងមាគ៌ាគោលនយោបាយនៃបក្ស។ តាមរយៈការប្រែប្រួលនៃសភាពការណ៍ជាតិនិងអន្តរជាតិ សមាជបក្សកុម្មុយនីស្តចិនដែល៥ឆ្នាំបើកធ្វើសមាជមួយ លេីកដេីម្បីធ្វើវិសោធនកម្មចំពោះលក្ខន្តិកៈបក្សដើម្បីឱ្យសមស្របនឹងតម្រូវការនៃយុគសម័យ ដែលមានខ្លឹមសាសំខាន់ ចំពោះការជំរុញការកសាងបក្សកុម្មុយនីស្តចិន និងដឹកនាំបុព្វហេតុគ្រប់វិស័យរបស់ចិនឱ្យបន្តឈានទៅមុខ៕

To Top