ភ្នំពេញ៖ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២៤ តុលានេះ បានអញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ លទ្ធផលការងារខែតុលា និងទិសដៅអនុវត្តខែវិច្ចិកា ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស និងបានប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង នាយទាហាន អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.៕