ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម បន្តចែកស្រូវពូជជូនពលរដ្ឋជាង ១,៣០០ គ្រួសារ នៅស្រុកស្រីសន្ធរ

កំពង់ចាម ៖ នៅរសៀលថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២២ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវស្រាល មិនប្រកាន់រដូវរបស់រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន ១,៣៥១គ្រួសារ នៅឃុំចំនួន ៥ឃុំ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ចំនួន ១,៣៥១ គ្រួសារ ក្នុងឃុំចំនួន៥ នៅស្រុកស្រីសន្ធរ បានទទួលពូជស្រូវស្រាល មិនប្រកាន់រដូវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយក្នុង១គ្រួសារៗ ទទួលបានពូជស្រូវ ចំនួន១ ០០គីឡូក្រាម ស្មើៗគ្នា។

ពិធីនេះធ្វើឡើងនៅសាលាស្រុកស្រីសន្ធរ ដោយមានការចូលរួមពីសំណាក់ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ប្រតិភូក្រសួងកសិកម្ម ក្រុមការងារចុះជួយស្រុក អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករផងដែរ ៕

To Top