ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ថ្កោលទោសស្តង់ដារទ្វេ របស់លោកខាងលិច លើបញ្ហាផ្សេងៗជាច្រើន

" "

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កាលពីថ្ងៃអង្គារបានរិះគន់ “ស្តង់ដារទ្វេរ” របស់បណ្តាប្រទេស លោកខាងលិច លើបញ្ហាជាច្រើន ដោយលើកឡើងថា ពួកគេមិនគាំទ្រ “អ្នកស្វែងរកសេរីភាពពិតប្រាកដ” ដែលពិតជាស្វែងរកឯករាជ្យភាព និងសេរីភាព ។

លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាទៅកាន់ មហាសន្និបាតលើកទី១៨ នៃអង្គការទីភ្នាក់ងារ ព័ត៌មានអាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

" "

លោក Raisi បានលើកឡើងថា ការទទួលយក “ស្តង់ដារទ្វេរ” លើបញ្ហាដូចជាសិទ្ធិមនុស្ស សេរីភាព និងឯករាជ្យភាពបានក្លាយជា “ការអនុវត្តប្រចាំថ្ងៃ” របស់បស្ចិមប្រទេស លោក Raisi បានបន្ដថា ប្រជាជននៅទូទាំងពិភពលោកបានយល់ដឹងអំពីរឿងនោះ។

" "

ប្រធានាធិបតីអ៊ីរ៉ង់ បានអំពាវនាវ ឱ្យប្រព័ន្ធផ្សព្វផ្សាយផ្តល់ “ការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ” នៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី “វិធីសាស្រ្តបោកបញ្ឆោត ” នាពេលបច្ចុប្បន្នរបស់បស្ចិម ប្រទេសដោយផ្តល់ ឱ្យមនុស្ស នូវព័ត៌មានត្រឹមត្រូវនិងជួយ ឱ្យពួកគេមានការយល់ឃើញ ត្រឹមត្រូវអំពីព្រឹត្តិការណ៍ នៅលើផែនដី៕

To Top