ព័ត៌មានជាតិ

មួយសប្ដាហ៍! ប្រជាពលរដ្ឋ ជាង១០ម៉ឺន​នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ក្នុងនោះសម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ជាលទ្ធផលមានដូចខាងក្រោម៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១១.១៣៣ នាក់ ។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៨.៨១៦ នាក់ ។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៨៥៨ នាក់ ។អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៧២៨ នាក់។

សរុបរយៈពេល ៧ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទទួលបានដូចខាងក្រោម៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០៥.៤៣៤ នាក់ ។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៨.៤០២ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៦.៣១៩ នាក់ ។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣២.៩៩៩ នាក់។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

To Top