នយោបាយ

មន្ទីរសាធារណការខេត្តកណ្ដាល ចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះទណ្ឌិត សម រង្ស៊ី ដែលហ៊ានប្រមាថ លើព្រះចេស្តា ព្រះមហាក្សត្រ

ភ្នំពេញ៖ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការថ្កោលយ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានប្រមាថ ព្រះចេស្តា ព្រះ ករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ នូវពាក្យអសុរស ម្តងហើយម្តងទៀត។

ការប្រមាថនេះ បានបញ្ជាក់ច្បាស់ថា ជនក្បត់ជាតិ សម រង្ស៊ី បានល្មើសយ៉ាងធ្ងន់ធ្ងrចំពោះ មាត្រា៧ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបាន ឡើយ» ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្តង្គឧត្តម ជាទីបំផុត ក្នុងឋានៈទ្រង់ជាប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ បូរណភាពទឹកដី ន

មាតុភូមិកម្ពុជា ដែលនេះគឺជាសារជាតិដ៏ពិសពុលប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ជំនាន់ ដែល មិនអាចលើកលែងបានឡើយ។ យើងខ្ញុំទាំងអស់ សូមអំពាវនាវជាថ្មីម្ដងទៀត ដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវចាត់ វិធានការច្បាប់ ចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើអង្គព្រះមហាក្សត្រ និងសូមប្តេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត អង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលព្រះអង្គជាឧត្តមជនស្នេហាជាតិដ៏ល្អបរិសុទ្ធ និងតែងតែបានបំពេញព្រះរាជ តួនាទីយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ហើយគិតគូរតម្កល់ផលប្រយោជន៏ជាតិ និងប្រជារាស្ត្ររបស់ព្រះអង្គជាធំលើសអ្វីទាំងអស់។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កណ្ដាល ទាំងអស់ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងបក្ខពួក ដែលបានធ្វើការប្រមាថលើព្រះចេស្តា អង្គព្រះមហាក្សត្រ និងសូមយកឱកាសនេះប្ដេជ្ញាបន្តគោរព ដង្ហែតាម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ៕

To Top