បរទេស៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier កាលពីថ្ងៃសុក្រម្សិលមិញនេះបាន ប្រកាសថាមកដល់ពេលនេះ រដ្ឋាភិបាលក្រុងមូស្គូ និងក្រុងប៊ែរឡាំង គឺបានក្លាយទៅជាគូភាគី ដែលមានជំហប្រឆាំងគ្នារួច
ទៅហើយ។
លោកប្រធានាធិបតី បានធ្វើលើកឡើង ពីបញ្ហាប្រតិបត្តិការពិសេសយោធា របស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន គឺជាមូលហេតុ ដែលបណ្តាលឲ្យ មានការប្រែប្រួល នៃទំនាក់ទំនងទ្វេភាគី បែបនេះ ហើយនឹងមិនមានវិធី ដើម្បីត្រឡប់ដូចដើមវិញ បានឡើយ។
លោកបានសារភាពថា៖ កន្លងមកពលរដ្ឋអាល្លឺម៉ង់ មានទំនាក់ទំនង និងមនោសញ្ចេតនាខ្លាំងណាស់ ចំពោះរុស្សីនិងពលរដ្ឋរុស្សី ទាំងតន្ត្រី របស់រុស្សី និងអក្សរសាស្ត្រ របស់រុស្សី ប៉ុន្តែនៅពេលនេះការពិត គឺមិនមានក្តីសុបិន្តទាំងនោះ បន្តទៀតឡើយ ពោលគឺគោលការណ៍ ដែលធ្លាប់ បង្កើតឡើងដោយអតីតមេដឹកនាំ សូវៀតលោក Mikhail Gorbachev ដែលមានឈ្មោះថា Common European Home៕
ប្រែសម្រួល៖ស៊ុនលី