បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ភាពតានតឹងរវាងក្រុមបាតុករអ៊ឺរ៉ង់ ចុងក្រោយនេះ កំពុងកើតឡើងនៅក្នុងទីក្រុង Zahedan នៅឡើយ។
រូបភាពនិងវិដេអូជាច្រើន ដែលត្រូវបានបង្ហាញនៅក្នុង បណ្តាញវិដេអូបានបង្ហាញថា ក្រុមសន្តិសុខបានធ្វើការបាញ់ ប្រឆាំងទៅនឹងក្រុមហ្វូងបាតុករនៅឡើយ ក្រោយព្រឹត្តិការណ៍ប៉ះទង្គិចគ្នា យ៉ាងខ្លាំងក្លាអស់រយៈពេល ៤សប្តាហ៍មកនេះហើយ មានទាំងអ្នកបាត់បង់ជីវិត ជាច្រើននាក់ផងដែរ។
យោងតាមការបញ្ជាក់ ដោយទូរទស្សន៍ជាតិរបស់អ៊ីរ៉ង់ បានឲ្យដឹងដែរថា គិតត្រឹមការប៉ះទង្គិចគ្នា កាលពីថ្ងៃសុក្រម្សិលមិញនេះ ចំនួនអ្នកស្លាប់មានម្នាក់ផ្សេងទៀត ហើយអ្នកររបួសសរុប ១៤នាក់។
គួរឲ្យដឹងដែរថា បាតុកម្មកាលពីថ្ងៃសុក្រម្សិលមិញនេះ បានកើតឡើងទោះបីជា អ៊ីរ៉ង់បានធ្វើការប្រកាសបណ្តេញ មន្ត្រីប៉ូលីសជាន់ខ្ពស់ ២រូបទៅហើយក្តីចំពោះបញ្ហា បង្ក្រាបនិងស្លាប់ បាតុករអ៊ឺរ៉ង់កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងមកក្តី ៕
ប្រែសម្រួល៖ ស៊ុន លី