ប៉េកាំង៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់បានឲ្យដឹងនៅថ្ងៃពុធនេះថា ករណីដែលបានបញ្ជាក់ នៃអ្នកជំងឺដែលបានឆ្លងវីរុសជំងឺរលាកសួត ប្រភេទថ្មីបានកើនឡើងដល់ ៥.០០០ នាក់នៅក្នុងប្រទេសចិន ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣២ នាក់នៅទូទាំងប្រទេស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថាការឆ្លងនេះឥឡូវនេះមានចំនួនជាង ៥.៩០០ នាក់នៅក្នុងប្រទេសចិន ដែលលើសចំនួនអ្នកឆ្លងក្នុងកំឡុងឆ្នាំ២០០២-២០០៣ ការឆ្លងរាលដាលនៃវីរុស SARS ។ ការរាលដាលនៃជំងឺ SARS បានឆ្លងដល់មនុស្ស ៥.៣២៧ នាក់នៅក្នុងប្រទេសចិន។
នៅទូទាំងពិភពលោកមេរោគឆ្លងប្រភេទថ្មីនេះបានឆ្លងដល់មនុស្សជាង ៦០០០ នាក់ហើយ ។ វីរុសចុងក្រោយត្រូវបានគេជឿថា បានចាប់ផ្តើមរីករាលដាលកាលពីចុងឆ្នាំមុន នៅទីក្រុងវូហាន នៃរដ្ឋធានីហ៊ឺប៊ី ចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រខាងត្បូងទីក្រុងប៉េកាំង ។ ទីក្រុងនេះ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដែលមានប្រជាជនចំនួន ១១ លាននាក់៕
ដោយ ឈូក បូរ៉ា