បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីតួគី លោក Rcep Tayyip Erdogan និងសមភាគីលោក Volodymry Zenelensky កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការពិភាក្សាគ្នា ដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀង នាំចេញធញ្ជាជាតិ របស់អ៊ុយក្រែន អាចត្រឡប់មកវិញ តាមច្រកសមុទ្រខ្មៅ ដែលរុស្សី បានប្រកាសបិទ កាលពីប៉ុន្មានថ្ងៃមុន។
នៅក្នុងសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនឹងលោក Zelensky លោក Erdogan បានបញ្ជាក់អំពីក្តីរីករាយដែរ ភាគីទាំងពីរបានព្យាយាមដោះស្រាយ បញ្ហានាំចេញធញ្ញជាតិ ជាមួយគ្នា តាមរយៈការបង្កើត កិច្ចសហប្រតិបត្តិការ។
នៅពេលដែលបានលើកឡើង អំពីសារៈសំខាន់ នៃការនាំចេញធញ្ញជាតិ ទៅកាន់ទីផ្សារពិភពលោកនោះ ពីសំណាក់ភាគីប្រទេសអ៊ុយក្រែន និងប្រទេសរុស្សីនោះលោក Erdogan បានបញ្ជាក់យ៉ាងច្បាស់ថា ការបន្តកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិ គឺពិតជារឿងចាំបាច់មិន អាចខ្វះបានឡើយ។
ទោះបីជាយ៉ាងណាក្តីរុស្សី ដែលបានប្រកាសបិទច្រកសមុទ្រខ្មៅ នោះបានបញ្ជាក់ហើយថា នឹងដំណើរការកិច្ចព្រមព្រៀងនេះ គ្រប់ពេលទាំងអស់ប្រសិន បើអ៊ុយក្រែន ធានាឲ្យបានថាការប្រើ ប្រាស់ ច្រកសមុទ្រខ្មៅ គឺសម្រាប់តែការនាំចេញ ធញ្ញជាតិប៉ុណ្ណោះជាជាងយកសម្រាប់ ធ្វើការវាយប្រហារ ដោយយោធាមកលើដែនដី របស់រុស្សី ៕
ប្រែសម្រួល៖ស៊ុនលី