ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូងក្នុងខែមករា ធ្លាក់ចុះ ៧,៥ភាគរយ រយៈពេល ១៤ខែជាប់គ្នា

សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃពុធនេះថាការនាំចេញ របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៧.៥ ភាគរយនៅក្នុងខែមករា ដោយបន្តធ្លាក់ចុះដល់ ១៤ ខែជាប់គ្នាទោះបីមានការស្ទុះងើបឡើងវិញ នៃការនាំចេញឈីបក៏ដោយ ។

យោងតាមការស្ទង់មតិ របស់យ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុរបស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថាការនាំចេញ ទៅក្រៅប្រទេសត្រូវ បានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៤២,៧ ពាន់លានដុល្លារក្នុងខែនេះ។ ការស្ទង់មតិនេះត្រូវបានអនុវត្តទៅលើឈ្មួញ ជើងសាក្នុងស្រុកចំនួន ១០ ។

ការស្ទង់មតិបានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៨៥០ លានដុល្លារក្នុងខែមករា ដែលបង្ហាញពី ៩៦ ខែជាប់ៗគ្នា ដែលការនាំចេញ របស់ប្រទេសមានបរិមាណលើស ការនាំចូល៕

ដោយ ឈូក បូរ៉ា

To Top