ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញមក បញ្ជាក់អំពីមូលហេតុ នៃការអវត្តមាន របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីធំៗ រយៈពេលកន្លងមក និងការប្រជុំអាស៊ាន នាពេលខាងមុខ។
តាមរយៈគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរ យ៉ាងដូច្នេះថា «ពិតជាមានការងឿងឆ្ងល់ច្រើន អំពីការ អវត្តមានភរិយាខ្ញុំ ក្នុងពិធីធំៗ រយៈពេលកន្លងមក និងការប្រជុំអាស៊ាន នាពេលខាងមុខ ។
សម្ដេចបញ្ជាក់ថា «ភរិយាខ្ញុំមានបញ្ហាសុខភាព ទាក់ទងដល់ ឆ្អឹងខ្នង ដែលគ្រូពេទ្យតម្រូវ ឲ្យគាត់មិន អាចអង្គុយយូរ បាន»។
ក្នុងឱកាសនេះ សម្ដេចសូមការអធ្យាស្រ័យ ពីលោកស្រីភរិយា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសនានា ដែលនឹងអញ្ជើញមកកម្ពុជា នាប៉ុន្មាន ថ្ងៃខាងមុខដែលភរិយា សម្ដេចមិនអាចចេញ ទទួលបានដោយសារ ស្ថិតក្នុងរយៈពេល នៃការព្យាបាល»៕