ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦៣០ករណី 

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៣០នាក់ គិតត្រឹមថ្ងៃសុក្រនេះ ពោលគឺកើនឡើង ចំនួន២១៤នាក់ បើធៀបនឹងថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមក្រសួងសុខាភិបាល វៀតណាម បានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ករណីថ្មីទាំងអស់ ត្រូវបានចម្លងក្នុងស្រុក ។

ការឆ្លងដែលបានរាយការណ៍ថ្មី បាននាំឱ្យចំនួនសរុបដល់កើនឡើងដល់១១.៥០៨.១៧០នាក់ ។ ប្រទេសនេះបានរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មី ពីជំងឺរាតត្បាតរាតត្បាតទេគិតត្រឹមថ្ងៃសុក្រនេះ ដោយមានអ្នកស្លាប់សរុប នៅថេរគឺ៤៣.១៦៦នាក់ ។

គិតត្រឹមថ្ងៃសុក្រនេះ មានករណីឈឺធ្ងន់ធ្ងរ ចំនួន៣៤នាក់ ដែលត្រូវការជំនួយការដកដង្ហើម នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ១០,៦០៥,៦៦៩នាក់ ឬជាង៩២ភាគរយ នៃអ្នកឆ្លងសរុបបានជាសះស្បើយពីជំងឺ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top