ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌា ផ្លាស់ប្តូរឯកសារ ដែលចុះហត្ថលេខារួចចំនួន៤

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Jagdeep Dhankha អនុប្រធានាធិបតីឥណ្ឌា នាថ្ងៃទី១២ វិច្ឆិកានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរឯកសារ ដែលចុះហត្ថលេខារួចចំនួន៤ ។

ឯកសារសំខាន់ៗទាំង៤ នោះរួមមាន៖

១.អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ឌីជីថលូបនីយកម្មតំបន់ បេតិកភណ្ឌកម្ពុជា ។

២.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាង ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។

៣.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។

៤.កិច្ចព្រមព្រៀងហិរញ្ញវត្ថុ រវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ ខេត្តសៀមរាប ៕

To Top