ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវការជំនួយពីបរទេស ៧,៨ពាន់លានដុល្លារ នៅបំណាច់ឆ្នាំនេះ

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Serhiy Marchenko ថា ប្រទេសអ៊ុយក្រែន មានបំណងទាក់ទាញជំនួយបរទេស ចំនួន ៧,៨ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ។

លោក Marchenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគៀវថា អ៊ុយក្រែនកំពុងពឹងផ្អែក លើការទទួលបាន ៤,៨ពាន់លានដុល្លារពីដៃគូអន្តរជាតិ ក្នុងខែនេះ ហើយប្រាក់ដែលនៅសល់ក្នុងខែធ្នូ។

លោក Marchenko បានលើកឡើងថា “ខែធ្នូគឺជាខែចុងក្រោយនៃឆ្នាំ ហើយជាធម្មតាការចំណាយខែធ្នូ គឺខ្ពស់បំផុត និងខ្ពស់ជាងមធ្យមភាគប្រចាំខែ។ ដូច្នេះហើយ ឥឡូវនេះយើងកំពុងស្វែងរក លទ្ធភាពទាំងអស់ ដើម្បីឆ្លងកាត់ទាំងខែវិច្ឆិកា និងខែធ្នូ”។

ខណៈពេលដែលអត្ថាធិប្បាយ លើការផ្តល់ហិរញ្ញប្បទាន ក្នុងខែមករាដល់ខែមីនា ឆ្នាំ២០២៣ លោក Marchenko បានឲ្យដឹងថា អ៊ុយក្រែន នឹងបញ្ជូនផ្នែកមួយ នៃជំនួយដែលបានប្រកាស ចំនួន ១៨ពាន់លានអឺរ៉ូ (ប្រហែល ១៨,៥៨ ពាន់លានដុល្លារ) ពីសហភាពអឺរ៉ុប ដើម្បីតម្រឹមគម្លាតថវិកា។

យោងតាមរដ្ឋាភិបាលអ៊ុយក្រែន ត្រូវការប្រាក់ប្រហែល ៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីទូទាត់ឱនភាពថវិការបស់ខ្លួន។ កាលពីខែមុន ក្រសួងហិរញ្ញវត្ថុបាននិយាយថា អ៊ុយក្រែន បានទទួលជំនួយអន្តរជាតិ ចំនួន ២៤,១ពាន់លានដុល្លារចាប់តាំង ពីការចាប់ផ្តើមនៃជម្លោះ ជាមួយរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top